តាមពិតចឹងតើ! នាង ខ្ញុង ប្តីកៃដរ បានបាត់ពីផ្ទះអស់ប៉ុន្មានថ្ងៃ បែរជាទៅលួចទិញចិញ្ចៀនពេជ្រ ដើម្បី…!

0
187

តារាកំប្លែង និងចម្រៀងអ្នកនាង អូន សុកាន់ដា ហៅ ខ្ញុង ដែលបងប្អូនភាគច្រើនបានស្គាល់តាមរយៈកាយវិការសម្តែងកំប្លុកកំប្លែង និងសំនៀងដ៏គ្រលួចបំពេរអារម្មណ៍។ កាលពីថ្មីៗនេះអ្នកនាង ខ្ញុង បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនដោយបានរៀបរាប់ទាំងទឹកភ្នែកពីទុក្ខសោករបស់ស្រីដែលជាប្រពន្ធ ត្រូវបានប្តីលួចលាក់ចិញ្ចឹមស្រីខាងក្រៅ។ ក្រោយមកអ្នកនាង ខ្ញុង ក៏បានបកស្រាយឲ្យដឹងថានេះគ្រាន់តែជាការសម្តែងនៅក្នុងខ្សែភាពយន្តដែលគ្រោងនឹងចេញនាពេលឆាប់ៗខាងមុខនេះប៉ុណ្ណោះ។

ជាថ្មីម្តងទៀតអ្នកនាង ខ្ញុង ក៏បានប្រកាសស្វែងរកស្វាមីអ្នកនាងដែលបាត់ខ្លួនគ្មានដំណឹងពេញបណ្តាញសង្គម ស្រាប់តែមុននេះបន្តិចអ្នកនាងបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រលួចច្រណែនក្រោយពីបានបង្ហោះរូបចិញ្ចៀនពេជ្រដ៏ស្រស់ស្អាតជាមួយសារមួយឃ្លាថា «ទៅចោលអូនចំថ្ងៃបុណ្យនៃក្តីស្រលាញ់ដឹងអីមកវិញបានកាដូរធំសោះ។ អរគុណប្តីស្រលាញ់បងណាស់! បងប្អូនខ្លះដែលមិនចូលចិត្តយើងគេអាចជេដៀល តែចង់ប្រាប់ថាអត់ខ្វល់ទេ ព្រោះយើងមិនអាចតំរូវចិត្តគេគ្រប់គ្នាបានឡើយ (ចង្កៀងផ្ទះណា ភ្លឺផ្ទះនឹង) អគុណបងប្អូនដែរស្រលាញ់គ្រួសារខ្ញុំ»។ បញ្ជាក់ឲ្យដឹងថា ប្តីរបស់អ្នកនាង ខ្ញុង មិនបានបាត់ខ្លួនទៅណាទេ គឺគាត់ទៅបំពេញការងារនៅឯខេត្តកំពត ព្រមទាំងលួចទិញចិញ្ចៀននេះដើម្បីទុកពញាក់អារម្មណ៍របស់នាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here