នារីម្នាក់ និងប្រុសស្នេហ៌ណាត់គ្នានៅផ្ទះសំណាក់ ស្រាប់តែព្រឹកឡើងជួបរឿងអកុសល…

0
506

ខេត្តព្រៃវែង៖ នារីម្នាក់ និងប្រុសស្នេហ៏បានមកជួលស្នាក់នៅឯផ្ទះសំណាក់ដើម្បីឡើងឋានសួគ៌ ក្រោយមកចេះតែយូរទៅៗ ស្រាប់តែបុរសជាសង្សារបានចេញមកវិញតែម្នាក់ឯង យ៉ាងប្រញាប់ប្រញាល់ និងភ័យស្លន់ស្លោ ដោយមានការសង្ស័យម្ចាស់ផ្ទះសំណាក់ បានចូលទៅមើលក្នុងបន្ទប់ដែលអ្នកទាំង២ដេក ក៏ប្រទះឃើញ

នារីរងគ្រោះបាត់បង់ជីវិតទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។ នេះបើយោងតាមប្រភពបន្តបានអោយដឹងថា នារីរងគ្រោះដែលត្រូវប្រុសស្នេហ៍នាំមករឹតកនៅក្នុងផ្ទះសំណាក់រំចង់ ស្ថិតក្នុងភូមិ៥ ឃុំ

ព្រែកខ្សាយ(ខ) ស្រុកពាមរក៍ កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ពេលនេះបានស្គាល់អត្តសញ្ញាណហើយ ហើយនារីរងគ្រោះក៏មិនមែននៅលីវដែរ ពោលគឺនាងមានប្តីរួចទៅហើយ។នារីរងគ្រោះមានឈ្មោះផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ (មានប្ដី) ស្នាក់នៅ

ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែក ជនសង្ស័យ មិនទាន់អត្តសញ្ញាណនៅឡើយទេ។សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យឃើញថា សព

នារីរងគ្រោះ នៅត្រង់ចំណុចត្រង់កមានស្លាកស្នាមត្រូវបានរឹតនឹងខ្សែតាមការសន្និដ្ឋានថា ប្រុសស្នេហ៍របស់នារីរងគ្រោះគឺជាំអ្នកធ្វើបែបនេះខណៈមកជួលបន្ទប់ជាមួយគ្នា ដើម្បីដេក ។ពេលនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់សង្ស័យជាប្រុសស្នេហ៍ នាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here