ថាមែនៗ ពេលនេះវ៉ាន់​ ម៉ូនិច ឆ្លើយតបអ្នកនាងចន ច័ន្ទលក្ខិណា រឿងបើកឡាន182KM/H យ៉ាងឡូយថា…

0
1297

នៅចាំទេ! កាលពី​ប៉ុន្មានថ្ងៃ​មុន​ តារា​​ស្រី​ វ៉ាន់ ម៉ូនិច ក្នុង​ដំណេីរ​កម្សាន្តជាមួយ​គ្រួសារ​​ទៅកាន់​ខេត្ត​សៀមរាប​ ក៏បាន​សាកល្បង​ទៅលេី​រថយន្ត ប្រភេទ​ស្ព័រដ៏ទំនើបម៉ាក BMW​ របស់​ខ្លូន​ ដែលត្រូវ​បាន​ស្វាមី​ជូន​ជាកាដូ​ ក្នុង​ល្បឿន​ដល់​ទៅ​ ១៨៣​គីឡូ​ម៉ែត្រ​ក្នុង​១ម៉ោង​ ដែល

ការបេីក​សាកល្បង​នេះ​ មាន​រយៈ​ពេល​មិនដល់​ ១នាទី​នោះទេ។ ក្រោយមក​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណាចេញសារមួយភ្លេតថា៖ «ល្បឿនជិត 200 ? Wow ផ្លូវមានប្រជាជនរស់នៅសងខាងទៀត បើកលឿនលើតំបន់ផ្លូវប្រជុំជនបែបនេះ អាច

គ្រោះថ្នាក់ណាអូន ហើយអាចគ្រោះថ្នាក់ ដល់អ្នកដែលធ្វើដំណើររួមផ្លូវជាមួយយើងផងដែរ ដែលគ្នាបើកល្បឿនធម្មតា ហើយតាមមើលផ្លូវនោះ គឺមានផ្ទះប្រជាជនរស់នៅសងខាងទៀត រឹតតែគ្រោះថ្នាក់បំផុត ជាពិសេសក្មេងៗ បើអូនចង់សាកឡាន​ អូនគួរសាកនៅផ្លូវ​ ដែលគ្មានផ្ទះប្រជាជនរស់នៅអមសងខាងផ្លូវ ។ បំណងល្អទេ»។

ក្រោយ​ពី​មានការ​លេីកឡេីង​បែបនេះ​ពី​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ រួចមក​ ស្រាប់​តែ​អ្នក​នាង​ វ៉ាន់​ ម៉ូនិច​ ក៏បាន​ឆ្លើយ​តប​ទៅវិញ​ថា​៖​ «អត់ចេះហត់សោះហ្មងអ្នកអេីយ​ ខ្ញុំធ្វេីអីខ្ញុំចេះគិតខ្លួនឯងហេីយ​ មុននឹងខ្ញុំសាកឡាន​ ខ្ញុំមេីលច្បាស់ណាស់ថា​

ផ្លូវនោះគួរបេីកបានឫក៏អត់​ ហេីយខ្ញុំសាកឡានហ្នឹង មិនដល់មួយនាទីផង​ មេីលវីដេអូទៅថា​ ក្នុងនោះប៉ុន្មាននាទី​ ហេីយគ្រាន់តែបិទវីដេអូភ្លាម​ ខ្ញុំបេីកធម្មតាវិញទេ​ អ្នក​អេីយ​ អាសូរតែគ្នាដាក់​ sport+ តាំងភ្នំពេញ​ ដល់សៀមរាបទៅចាំថា​ រិះគន់នោះរិះដល់ហៃ​ ជីវិតរបស់ខ្ញុំសោះ​ មិនយល់​ ។ ហេីយអ្នក

សារព័ត៌មាន​ ហ្នឹងក៏ចឹង​ សុទ្ធដាក់​ជិះកុងទ័រ​ ១៨២​ ក្នុងមួយម៉ោង​ ហេីយដឹងយ៉ាងហ្នឹង ខ្ញុំទៅជាមួយម្ដាយឪពុកនិងកូន​ សួរថាបេីខ្ញុំជិះសាហាវខ្លាំង​ ពួកគាត់អត់ចេះស្ដីអោយខ្ញុំមែន​។ បញ្ជាក់​ ជីវិតខ្ញុំ​ ខ្ញុំដឹងច្បាស់ណាស់​ ហេីយ

ខ្ញុំក៏ចេះស្ដាយរបស់ដែរ​ បេីប៉ះពារអី​ មិនមែនអស់លុយតិចទេ​ ហេីយអាយុជីវិតខ្ញុំថ្លៃជាងអ្វីទាំងអស់​ ចឹងខ្ញុំធ្វេីអ្វី​ គឺខ្ញុំដឹងច្បាស់ណាស់»៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here