ដល់ករ! ពេលដឹងថានារីរងគ្រោះ ដែលជួបប្រុសសាហាយនៅផ្ទះសំណាក់នោះ ធ្លាប់មានប្រវត្តិគ្រួសារបែបនេះ…

0
1840

(ព្រៃវែង) រំលឹកឡើងវិញបន្តិចថា៖ ឃាតកដែលសម្លាប់នារីវ័យក្មេង នៅក្នុងផ្ទះសំណាក់ «រំចង់» ខេត្តព្រៃវែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកងកម្លាំងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ខ្លួនបានហើយ បន្ទាប់ពីធ្វើសកម្មភាពមួយចំអិនកំពិស នៅ

ចំណុចឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកនារីជនរងគ្រោះមានឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ សមត្ថកិច្ចបានឱ្យដឹងថា

នារីរងគ្រោះបានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ បន្ទាប់ពីជនសង្ស័យ ប្រើល្បិចលួងហៅទៅដេក រួចយកខ្សែការបូបរឹកកសម្លាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវ

បានកម្លាំងអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនកម្លាំងអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការបន្តចាត់ការនីតិវិធី។ ដោយឡែកបើដឹងពីប្រវតិ្តខ្លះៗទាក់ទងនឹងជនរងគ្រោះស្ទើរតែមិនគួរអោយជឿថា នាងធ្លាប់មានកូនចំនួន២នាក់ និងប្ដីចំនួន២នាក់ដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងបានលួចទាក់

ទងមានសង្សាក្រោយ គឺជាជនសង្ស័យ។ប្រភពបានទម្លាយប្រាប់ ដើមរាំង ថាប្ដីនាងដំបូងមានកូនជាមួយគ្នាម្នាក់ ហើយបានលែងលះគ្នា។ក្រោយមកទៀត នាងបានយកប្ដីទី២ ជាមន្ត្រីកងរាជអាវុធហត្ថ និងបង្កើតកូនបានម្នាក់ទៀត ដោយ

រួមរស់ជាមួយគ្នារហូតដល់សព្វថ្ងៃ។ប៉ុន្តែក្នុងពេលនាង រួមរស់ជាមួយប្ដីទី២នេះ នាងបានលួចទាក់ទង ជាមួយប្រុសសាហាយម្នាក់ទៀត ដែលជាជនដៃដល់នោះ ជនសង្ស័យឈ្មោះ ជា ជាង ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយដងឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្ដាល៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here