ធ្វើចឹងបានទៀត! មួយគូទៀតហើយ ភ្ជាប់ពាក្យជាមួយគ្នា តាមរយៈវីដេអូ ខល ដោយសារខាងប្រុសនៅឆ្ងាយ…(video call)

0
512

កាលពីម្សិលមិញនេះ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មហាជនជាច្រើន ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Jüü Lîî បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃពិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយរបុរសម្នាក់ គឺតាមរយៈ វីដេអូ ខល (Video Call) ហើយក៏បានភ្ជាប់សារខ្លីមួយថា “អរគុណម៉ាក់ប៉ាទាំងសងខាង”។

ក្រោយពីឃើញបែបនេះហើយបានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់មានគេចែករំលែកតគ្នាជិត២ពាន់ដងទៅហើយ គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នេះ ព្រមទាំងមានការចោទជាសំនួរជាច្រើន ហើយភ្លាមៗនោះម្ចាស់ហ្វេសប៊ុកខាងលើក៏បានឆ្លើយតបខ្លីៗថា “គាត់នៅឆ្ងាយ”, “រៀបការឆ្នាំក្រោយ”។

ក្នុងនោះម្ចាស់ហ្វេសប៊ុកនេះ ក៏មិនបានបញ្ជាក់ថាបុរសម្នាក់នេះនៅប្រទេសណានោះទេ។ តែទោះជាយ៉ាងណាក្តី គេក៏បានឃើញមានគេនាំគ្នាសរសេរសារ អបអរសាទរ និងពាក្យជូនពរជាច្រើន ចំពោះអ្នកទាំងពីរ ឲ្យជួបប្រទះសុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here