ពិតជាប្លែកមែន! យកស្លឹកដូង ឆ្នៃមកធ្វើក្លោងទ្វាររោងការ ពិតជាស្អាត និងទាក់ទាញខ្លាំងណាស់

0
227

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Pov Sopheak បានបង្ហោះរូបថតប៉ុន្មានសន្លឹក ហើយក៏បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រមទាំងមានការចែករំលែកតគ្នារាប់ពាន់ដងបាត់ទៅហើយ ត្រឹមតែរយៈពេលខ្លះសោះ ទាក់ទងមានគេយកស្លឹកដូងមកឆ្នៃធ្វើក្លោងទ្វារនៅមុខរោងការ ដែលមើលទៅពិតជាស្រស់ស្អាត ប្លែក និងទាក់ទាញជាខ្លាំង។

ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា “ស្លឹកដូងខ្មែរក្រោម មានអត្ថប្រយោជន៌ច្រើនយ៉ាង នឹងអាចយកមកឆ្នៃជាសម្ភារៈប្រើប្រាស់ស្អាតៗ ដូចជាយកមកតាក់តែងជាក្លោងទ្វារ រោងការ រោងបុណ្យ រឺ រោងផ្សេងៗ ជាដើម បានយ៉ាងស្រស់ស្អាតផងដែរ ។”។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរសឹងតែគ្រប់គ្នាថា ពិតជាពូកែឆ្នៃប្រឌិតមែន មើលទៅពិតជាទាក់ទាញ និងស្រស់ស្អាតប្លែក គួរឲ្យគយគន់ខ្លាំងណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here