ទប់ទឹកភ្នែកមិនបាន ខណៈពេលនេះ ធុច សាលិក ចេញដំណើរ ទៅរៀននៅសាលាអន្តរជាតិ ប្រទេសចិន ហើយ (មានវីដេអូ)

0
659

នៅមុននេះបន្តិច នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ លោក K01 បានបញ្ជាក់ឲ្យដឹងថា “K01មើលហើយទប់ទឹកភ្នែកមិនបានទេ ព្រោះធុចសាលិក ត្រូវទៅរៀនយ៉ាងយូរ ឆ្ងាយពីលោកតា ឃិត ឈឿន និងប៉ាម៉ាក់ ប្រិយមិត្តទាំងអស់ គាត់រៀននៅសាលាអន្តរជាតិ ហាយឡាំង ខេត្ត ជើជាំង ប្រទេសចិន ( HAILANG FOREIGN LANGUAGE SCHOOL ) ។”។

លោក K01 ក៏បានបញ្ជាក់បន្ថែមទៀតថា “គ្មានជួបណាដែលមិនចេះបែកនោះទេ ទោះបីតាម្នាក់នេះមិនមែនជាតាបង្កើត តែសេចក្តីស្រលាញ់របស់តា តាំងពីបានជួបដំបូង តាម្នាក់នេះមាននិស្ស័យជាមួយនឹងចៅសាលិកយ៉ាងខ្លាំង សូមអោយចៅទៅរៀនអោយបានសេចក្តីសុខ តានឹងទៅរកចៅក្នុងពេលឆាបៗនេះ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា ធុធ សាលិក បានល្បីមកទល់ពេលនេះគឺដោយសារស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Venus Gwc ដែលបានបង្ហោះវីដេអូនៃការលក់វត្ថុអនុស្សាវរីយរបស់ សាលិក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កាលពីពេលកន្លងទៅ ហើយប្អូនក៏បានជួបស្ត្រីរូបនេះជាលើកទី២ផងដែរនៅភ្នំពេញ ជាមួយការថ្លែងអំណរគុណដែលបានធ្វើឲ្យរូបគេមានជីវភាពផ្លាស់ប្តូរទាំងគ្រួសារ មានអនាគតដ៏ភ្លឺស្វាងមកទល់សព្វថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here