នោះ…. ឯកឧត្តម​ ពេជ្រ​ ស្រស់ និយាយចំៗរឿង អាចារ្យ ​ធំ​ ផ្ទុះ​ជម្លោះឌឺដងដាក់គ្នា​ នឹង​មានការ​រិះគន់​ពី​សំណាក់មហាជនយ៉ាងខ្លាំង​ ស្រាប់តែលោក…!

0
388

ភ្នំពេញ៖​ ដូចដែរ​ប្រិយមិត្ត​ និង​មហាជន​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពីពេល​ថ្មី​ៗ​នេះ​ លោក​ អាចារ្យ​ ធំ​ បានលេចធ្លាយ​នូវរូបភាព​ និង​វីដេអូ​មិនគួរ​គម្បី​មួយចំនួន​ ដែលធ្វេីឲ្យ​រូបលោក​ ត្រូវ​បាន​មជ្ឈដ្ឋាន​ជុំវិញ​មាន​ការ​ហួសចិត្ត​ និង​រិះគន់​ជាខ្លាំង​ ដែលមិនគួរណា​ បុគ្គល​ដែលធ្លាប់តែមានការ​គាំទ្រ​ច្រើន​ បែរ​ជា​ក្លាយ​ជា​បែបនេះ​ទៅវិញ​នោះ។

មួយ​វិញ​ទៀតនោះ​ ក្រៅ​ពីមានការ​បែកធ្លាយ​នូវ​រូបភាព​ និង​វីដេអូ​ទៀតនោះ​លោកក៏កំពុងតែមានជម្លោះជាមួយតារា​ចម្រៀង​ លោក G-Davith ផងដែរ​ ដែលជម្លោះមួយនេះ​ គឺបានកេីតមានឡេីងជាយូរហេីយ​ ប៉ុន្តែ​ទើប​តែ​មានការ​ផ្ទុះ​កក្រើក​ក្នុង​ពេលថ្មីៗនេះ​ ក្រោយ​ពី​អ្នកទាំង២​ បាន​រ៉េបចេញជា​បទចម្រៀង​ឌឺដង​ដាក់​គ្នា​។

ដោយឡែក​ ជុំវិញ​រឿង​រ៉ាវ​ខាងលេី​នេះ​ដែរ​ ក្រោយ​ពីផ្ទុះ​រឿង​ជម្លោះ​ និង​រង​ការ​រិះគន់​ពី​មហាជន​ចំពោះ​ អាចារ្យ​ ធំ​ រួច​មក​ ឯកឧត្តម​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជនកម្ពុជា​ ក៏បាន​មានជា​ប្រសាសន៍​លេីកឡេីង​​ថា៖​ «ខ្ញុំគាំទ្រអាចារ្យ​ ធំ ពីព្រោះខ្ញុំស្គាល់ចរិក​ អាចារ្យ​ ធំ​ច្បាស់​ ហើយខ្ញុំគាំទ្រអាចារ្យ​ ធំគឺជាសិទ្ធិរបស់ខ្ញុំ​ ហើយខ្ញុំធ្លាប់ផ្តល់ថវិកា​ 500​$ ដល់អាចារ្យ​ ធំគឺក្នុងន័យខ្ចីពីខ្ញុំក៏ប៉ុន្តែខ្ញុំបាទមិនទទួលការសងត្រឡប់វិញទេ ដោយសារតែអាចារ្យ​ ធំ​គឺជាយុវជនមានគំនិតថែរក្សាវប្បធម៌ជាតិខ្មែរ​របស់យើង…។ ហើយខ្ញុំគាំទ្រអាចារ្យ​ ធំ​ មិនមែនត្រង់គាត់​ ជេរគេទេ​ គឺខ្ញុំគាំទ្រត្រង់គាត់​ ហ៊ានស្រែកការពារនូវវប្បធម៌ជាតិខ្មែរ​ជាងអ្នកខ្លះ​ មិនបានធ្វើអ្វីសោះសម្រាប់វប្បធម៌ខ្មែរ»។ប្រភព៖ ហ្វេសប៊ុក

LEAVE A REPLY

Please enter your comment!
Please enter your name here