មើលទៅពិតជាស្រស់ស្អាតណាស់! នេះជាទិដ្ឋភាពទូទៅ នៃពិធីសូត្រមន្ត ក្រុងពាលី មង្គលការ ឱក សុគន្ធកញ្ញា

0
1032

នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ពិធីសូត្រមន្ត ក្រុងពាលី នៃមង្គលការ ឱក សុគន្ធកញ្ញា និងលោក អុឹង សុខលី បានចាប់ផ្តើមហើយ។ ក្នុងនោះអ្វីដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺកូនកំលោះ កូនក្រមុំ ពិតជាស្រស់ស្អាតណាស់ ក្នុងឈុតសំលៀកបំពាក់មួយឈុតនេះ ព្រមទាំង លាយឡំ ជាមួយទឹកមុខ ស្រស់ញញឹមទៀតផង ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន។

ក្នុងនោះគេក៏បានឃើញវត្តមានតារាចម្រៀងល្បីៗក៏មកចូលរួមក្នុងពិធីមួយនេះផងដែរ ដែលមានដូចជាលោក ឆន សុវណ្ណារាជ លោក ណុប បាយ៉ារិទ្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនក៏បានសម្តែងអារម្មណ៍អបអរសាទរ ព្រមទាំងពាក្យជូនពរជាច្រើន ឲ្យអ្នកទាំងពីរ ជួបប្រទះតែសុខភមង្គល និងគោរព ស្រឡាញ់គ្នា ជារៀងរហូត។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here