ពិតទេ…! គ្រាន់តែមកុដ របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពាក់ក្នុងថ្ងៃមង្គលការរបស់ខ្លួន គឺមានតម្លៃរហូតដល់ទៅ……(មានរូបភាព)

0
859

ពិធីរៀបអាពាហ៍ពិពាហ៍របស់ កញ្ញា ឱក សុគន្ធកញ្ញា រួមជាមួយលោក អ៊ឹម សុខលី នៅសល់រយៈពេលតែ១ថ្ងៃទៀតប៉ុណ្ណោះ នឹងធ្វើឡើងនៅថ្ងៃស្អែកនេះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារ សុខាភ្នំពេញ ហើយអ្វីដែលកាន់តែអធិអធមក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្ដល់កិត្ដយសដល់គូរស្វាមីភរិយាថ្មីនេះ ដោយអញ្ចើញចូលរួមផងដែរ។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ លេចធ្លាយទិដ្ឋភាពក្នុងការតុបតែងក្នុងពិធីរបស់អ្នកទាំងពីរ រួមទាំងលោក អ៊ឹង សុខលី ក៏បានបង្ហោះវីដេអូ Pre Wedding របស់ខ្លួនជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតរបស់លោក ដែលបានធ្វើឲ្យអ្នកស្រលាញ់ចូលចិត្ដអ្នកទាំងពីរ មានការចាប់អារម្មណ៏ជាខ្លាំង ជាមួយឈុតសម្លៀកបំពាក់ កូនក្រមុំ និងកូនកំលោះ រហូតធ្វើឲ្យប្រិយមិត្ដមួយចំនួន បានអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មីនេះ អោយស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងទៀតផង។

ទន្ទឹមនឹងនោះផងដែរ ស្រាប់តែមុននេះបន្ដិច លេចធ្លាយពីរូបថតម្កុដពេជ្រ ដែលទុកសម្រាប់គ្រងឲ្យតារាចម្រៀងស្រីជួរមុខនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះតម្លៃនៃគ្រឿងអលង្ការនេះ ដោយម្កុដនេះ ត្រូវបានឲ្យដឹងពីអ្នកគាំទ្រ កញ្ញា ឱក សុគន្ធកញ្ញា ដ៏ជិតស្និតបំផុតនោះគឺមានតម្លៃរហូតទៅដល់ ៦៣,០០០ដុល្លារឯណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here