នេះជា ពិធីចងដៃ គួចចំណងដៃតូច ក្នុងពិធីមង្គលការ ឱក សុគន្ធកញ្ញា ជាមួយឈុតសំលៀកពាក់ពណ៌ខៀវដ៏ស្រស់ស្អាត

0
2194

នៅមុននេះបន្តិច គេប្រទះឃើញ តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ ទើបបានបង្ហោះរូបភាពជាច្រើនសន្លឹក នៃពិធីមួយទៀតហើយ ក្នុងពិធីមង្គលការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយឈុតសំលៀកពាក់ពណ៌ខៀវដ៏ស្រស់ស្អាត។ ក្នុងនោះ លោក ណុប បាយ៉ារិទ្ធ ក៏បានបញ្ជាក់សារខ្លីមួយ ឲ្យបងប្អូននៅក្នុងបណ្តាញសង្គមបានដឹងផងដែរថា “ពិធីចងដៃ គួចចំណងដៃតូច”។ ក្នុងនោះ គេឃើញមានភ្ញៀវកិត្តិយស អ្នកមានមុខមាត់ ចូលរួមជាច្រើននាក់ ប្រកបដោយទឹកមុខស្រស់ញញឹមគ្រប់ៗគ្នា។

នៅក្នុងពិធីថ្ងៃនេះ គេក៏បានឃើញវត្តមានតារាចម្រៀង និងពិធីការិនី ល្បីៗមកចូលរួមផងដែរ ដែលមានដូចជា លោក ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណារាជ, ចាន់ កែវនិមល និងក្រុមគ្រួសារ, ឈិត សុវណ្ណបញ្ញា ហើយក៏នៅមានតារាល្បីៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ មួយវិញទៀត សូម្បីតែមហាជនដែលមិនបានចូលរួមក្នុងពិធីមួយនេះ ក៏បានបង្ហាញសប្បាយរីករាយជំនួស ឱក សុគន្ធកញ្ញា និងលោក អុឹង សុខលី ផងដែរ ព្រមជាមួយពាក្យជូនពរជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here