លេខមុខបុគ្គលល្បីៗជាច្រើន…ចូលរួមក្នុងពិធីមង្គលការ ឱក សុគន្ធកញ្ញា ថ្ងៃនេះ ពិតជាស្រស់ស្អាតគ្រប់ៗគ្នា

0
780

ប្រិយមិត្តជាច្រើនពិតជាបានជ្រាប រួចមកហើយមើលទៅ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះ មានកម្មវិធី សូត្រមន្ត ក្រុងពាលី និង ពិធីចងដៃ គួចចំណងដៃតូច នៃពិធីមង្គលការរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយលោក អុឹង សុខលី។ ក្នុងនោះ គេក៏ឃើញ កូនកំលោះ កូនក្រមុំ ស្លៀកឈុតសំលៀកបំពាក់ស្អាតៗគួរឲ្យគយគន់ខ្លាំងណាស់ រហូតដល់ថ្នាក់អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមជាច្រើនលាន់មាត់សរសើរ គ្រប់ៗគ្នា។

ក្នុងកម្មវិធីនេះ គេក៏ឃើញវត្តមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ ប្រកបដោយទឹកមុខស្រស់ញញឹមគ្រប់ៗគ្នា។ មួយវិញទៀត ក៏មានវត្តមានតារាល្បីៗ ព្រមជាមួយពិធិការិនីពូកែសំដី ក៏មកចូលរួមផងដែរ ដែលមានដូចជា លោក ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណារាជ, ឈិត សុវណ្ណបញ្ញា, ពិធីការិនី កែវ ចាន់និមល ព្រមទាំងគ្រួសារ ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ បន្ថែមទៀត សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here