ស៊ែរម្នាក់មួយ! ក្បួនខ្មែរតកូនតចៅ ដែលអ្នកមិនគួររំលង! របៀបរកឆ្នាំកំណើតដោយដឹងអាយុ!

0
454

របៀបរកឆ្នាំកំណើតដោយដឹងអាយុ ខ្មែរយើងនិយមរាប់អាយុដោយគិតទាំងឆ្នាំកំណើត ទាំងឆ្នាំបច្ចុប្បន្ន។

ក្បួនមួយដែលខ្មែរយើងប្រើសម្រាប់រកឆ្នាំកំណើត(ជូត ឆ្លូវ ខាល ថោះ…)តាមការដឹងអាយុគឺការប្រើម្រាមដៃឆ្វេងធ្វើជាគំនូសបំព្រួញសម្រាប់រាប់តាមជំហានខាងក្រោម៖

១.រាប់រំលងមួយៗពីចុងចង្អុលដៃតាមទិសស្របនឹងដំណើរទ្រនិចនាឡិកា ឬដង្ហែកឋិនជុំវិញវិហារដោយផ្ដើមពីដប់និងដោយរាប់រៀងកើនតាមពហុគុណនៃដប់រហូតដល់ខ្ទង់អាយុត្រូវរកឆ្នាំកំណើត។

ឧទាហរណ៍៖សម្រាប់អាយុ៤២ឆ្នាំ គេរាប់១០, ២០, ៣០ រួច៤០ដែលជាខ្ទង់អាយុត្រូវរកឆ្នាំកំណើត។

២.រាប់បន្តពីទីតាំងខ្ទង់អាយុតាមទិសផ្ទុយនឹងដំណើរទ្រនិចនាឡិកាដោយរាប់រៀងកើនមួយៗរហូតដល់អាយុត្រូវរកឆ្នាំកំណើត ហើយបើតាមឧទាហរណ៍ខាងលើគឺរាប់រហូតដល់៤២ដែលជាទីតាំងឆ្នាំកំណើត។

៣.រាប់ឆ្នាំតាមលំដាប់ចេញពីទីតាំងឆ្នាំបច្ចុប្បន្នតាមទិសស្របតាមដំណើរទ្រនិចនាឡិការហូតដល់ទីតាំងឆ្នាំកំណើត។ តាមឧទាហរណ៍ខាងលើនិងដោយសន្មតថាមមីជាឆ្នាំបច្ចុប្បន្ន នោះឆ្នាំកំណើតគឺឆ្លូវ។

គួរកត់សម្គាល់ថាចំពោះអ្នកប្រាប់អាយុដោយដកឆ្នាំកំណើតចេញ គេត្រូវរំកិលទីតាំងឆ្នាំបច្ចុប្បន្នមួយ(១)គន្លាក់តាមទិសស្របនឹងដំណើរទ្រនិចនាឡិកាដូចរូបខាងក្រោម។

LEAVE A REPLY

Please enter your comment!
Please enter your name here