ពៅ បញ្ញាពេជ្រ ប្រឹងលក់ផលិតផលទាំងមិនស្រួលខ្លួន ដើម្បីយកប្រាក់មកព្យាបាលជម្ងឺ

0
212

តារាចម្រៀងសម្លេងស្រទន់ កញ្ញា ពៅ បញ្ញាពេជ្រ ដែលបានបាត់ខ្លួនពីរង្វង់សិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ក្រោយជួបហេតុការណ៍ឃាតករលួចបាញ់ដែលបណ្តារឲ្យកញ្ញាធ្លាក់ខ្លួនពិការ។ ថ្មីៗនេះគេសង្កេតឃើញកញ្ញា ពៅ បញ្ញាពេជ្រ ហាក់មានសភាពគ្រាន់បើ និងស្រស់បស់ជាងមុន ដោយបច្ចុប្បន្ន កញ្ញាតែងតែធ្វើការ Lives វីដេអូលក់គ្រឿងអលង្ការ គ្រឿងសម្អាង និងរបស់ប្រើប្រាស់បន្តិចបន្តួចដើម្បីយកលុយមកបន្តព្យាបាលជម្ងឺ។

ប្រហែលជាមុននេះបន្តិចគេបានឃើញកញ្ញា ពៅ បញ្ញាពេជ្រ បង្ហោះរូបភាពស្នាក់នៅមន្ទីរពេទ្យដោយដៃមានព្យួរសេរ៉ូម ជាមួយពាក្យមួយឃ្លា «យប់ឡាយលក់ទៀត» ដែលមានន័យថាយប់នេះកញ្ញា ត្រូវធ្វើការលក់ផលិតផលទោះបីជាមិនស្រួលខ្លួនក្តី។ ប្រិយមិត្តជាច្រើនបានសម្តែងការបារម្ភ និងជូនពរកញ្ញាឲ្យឆាប់ជាសះស្បើយ ហើយក៏សង្ឃឹមថាយើងនឹងបានឃើញរូបគាត់នៅលើឆាកតន្ត្រីម្តងទៀត។ គួរបញ្ជាក់ឲ្យដឹងផងដែរថា បច្ចុប្បន្ននេះកញ្ញា ពៅ បញ្ញាពេជ្រ កំពុងសម្រាកព្យាបាលជម្ងឺនៅ​ឯប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here