ចុមស្ងាត់ៗ ​ចំរើន​ ​សុ​ភក្រ្ត័​ ​ធ្វើពិធី​ឡើង​គេហដ្ឋាន​រួម​ និង​ សម្ពោធ​ហាង​ថ្មី​ព្រឹកមិញ​នេះ​ !​ ​

0
140

កាលពីថ្ងៃទី ៣១ ព្រឹកមិញនេះ ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ ​ចំរើន​ ​សុ​ភ័ក្រ្ត ​បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន ​និង​ សម្ពោធ​ហាង​ថ្មី​ ​​ដោយមាន​ការចូលរួម​ពីសំណាក់​សាច់ញាតិ​ជាច្រើន​ ​តែ​យ៉ាងណា​មិន​មាន​វត្តមាន​អ្នក​សិល្បៈ​ទេ​ ​។​ ​ក្នុង​នោះ​ក៏​មានការ​លាន់មាត់​សរសើរ​ពីសំណាក់​អ្នកគាំទ្រ​ថា ​ស្ងាត់​ៗ​ ​ចំរើន​ ​សុ​ភ័ក្ត្រ​ ​ពិតជា​ធូរធារ​ណាស់ឥលូវ​ ​។​ ​ស្ថិត​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ពណ៌លឿង​យ៉ាង​ស្រស់​ស្អាត​រួម​ជាមួយ​គូ​ដណ្តឹង​ ​ចំរើន​ ​សុ​ភក្រ្ត័​ ​បាន​បង្ហាញ​ទឹកមុខ​រីករាយ​នៅក្នុង​ពិធី​ឡើង​គេហដ្ឋាន​ និង​សម្ពោធ​ហាង​សា​ឡន​ថ្មី​របស់​នាង​ ​។​ ​ក្រៅពី​សាច់ញាតិ ​និង ​ក្រុម​គ្រួសារ​គេ​មិនឃើញ​មាន​វត្តមាន​អ្នក​សិល្បៈ​ចូលរួម​ទេ​ ​។​ ​ចំរើន​ ​សុ​ភក្រ្ត័​ ​រំពឹង​ថា​មុខ​​ជំនួញ​ថ្មី​របស់​នាង​នឹង​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អតិថិជន​ ​។​

​ថ្វីដ្បិត​មិនទាន់​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក៏​ពិតមែន​ ​តែ​ ​ចំរើន​ ​សុ​ភក្រ្ត័​ ​ពិតជា​មាន​ជីវភាព​ធូរធារ​មិន​ធម្មតា​ ​។​ ​យ៉ាងណាមិញ​មួយ​រយៈ​មុន​នេះ​ ម្ចាស់​បទ «​ម៉ែ​»​ រូប​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ និង​ មិត្តភក្តិ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្រោយពី​ឃើញ​នាង​កុម្ម៉​ង់​ចិញ្ជៀន​ពេជ្រ​ជាច្រើន​វង់​ជាបន្តបន្ទាប់​ពី​ហាង​លក់គ្រឿងអលង្ការមួយ​ ។​ មានការ​បង្ហើប​ពីសំណាក់​មិត្ត​ជិតស្និទ្ធ​តារាចម្រៀង​នេះ​ថា ​ក្រោយ​ឡើង​គេហដ្ឋាន​ថ្មី​ ​ចំរើន​ ​សុ​ភក្រ្ត័​ ​អាច​នឹង​មាន​គម្រោង​រៀបការ​ ព្រោះ​ពួកគេ​ភ្ជាប់ពាក្យ​យូរឆ្នាំហើយ​ ​៕​ ​

LEAVE A REPLY

Please enter your comment!
Please enter your name here