ព្រឹកនេះ ចំប៉ីខ្មៅ ត្រូវអនុរក្ស​គុក​ព្រៃ​ស​នាំ​ខ្លួន ទៅតុលាការម្តងទៀត

0
209

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ជនសង្ស័យឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ត្រូវបានចៅក្រម ពេជ្រ វិជ្ជាធរ បង្គាប់ឲ្យអនុរក្ស​គុក​ព្រៃ​ស​នាំ​ខ្លួន​ ចំប៉ីខ្មៅ មកសាកសួរឡើងវិញនៅ​សាលាដំបូង​រាជធានី​ភ្នំពេញជុំវិញករណី “ញុះញង់​ឲ្យ​មានការ​រើសអើង”។ យិន ហេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីបុគ្គលរូបនេះ បានបង្ហាញការខឹងសម្បារនិងជេរប្រមាថដល់ជាតិសាសន៍ខ្មែរថាជាពូជបាត់ដី បន្ទាប់ពីត្រូវជនមិនស្គាល់មុខបានខោកក្បាលនៅតាមសាធារណៈ។

គួរបញ្ជាក់ថាកាលពីពេលកន្លងទៅព្រះរាជអាជ្ញាបានចោទប្រកាន់លើឈ្មោះ យិន ហេង ពីបទ “ញុះញង់ឲ្យមានការរើសអើង” តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសនេះ អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here