ស្គាល់បុរសជាប្តីហើយ! អ្នកណាយល់អារម្មណ៍មួយនេះខ្លះ ប្រពន្ធយំបោកខ្លួន! ករណីអង្គុយចាំ​ក្នុងរថយន្ត ចាំ​ប្រពន្ធ​និង​កូន​ចុះ​ទៅ​ទិញ​នំ​ចំណី​ នៅផ្លូវ​បំបែក​ស្រែអំបិល​ ស្រាប់តែត្រូវរថយន្ត​បែនដឹក​ថ្ម​ ​ក្រឡាប់​កិន​លើ

0
622

បុរសដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើនេះ ត្រូវបានអោយស្គាល់ពីអត្ដសញ្ញាណ គណនី ហ្វេសប៊ុករបស់គាត់ មានឈ្មោះថា Rithy Sot។ នៅពេលកើតហេតុខាងលើ រូបគាត់បានចត​រថយន្ដនៅ​លើ​ចិញ្ចើម​ផ្លូវ​គ្រួសក្រហម ដើម្បីចាំប្រពន្ធ​ និងកូន ចុះទៅទិញអីវ៉ាន់ នឹង​ចំណី​អាហារមួយចំនួន​ ស្រាប់តែរថយន្ដបង្កហេតុ បានបុក បណ្ដាលឲ្យក្រឡាប់សង្កត់ពីលើរថយន្ដរបស់គាត់ ស្លាប់ក្នុងរថយន្តតែម្ដង។សូមទស្សនារូបភាពខាងក្រោម៖

គួរបញ្ជាក់ថា៖ ព័ត៌មាន​ប្រចាំថ្ងៃ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាៈ​ វេលា​ម៉ោង​ប្រមាណ​៩:៤​០​នាទី​ព្រឹកថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៩​ នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដ៏​រន្ធត់​មួយ​ កេីត​ឡេីង​ នៅ​ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤០-១៤១ (ផ្លូវបំបែកស្រែអំបិល) ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បង្កដោយរថយន្តបែនដឹកថ្ម១គ្រឿងម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ​ កំពង់ធំ3A-1369 មានទិសចេញ​ពី​ស្រុក​ស្រែអំបិល​ មក​ផ្លូវ​ជាតិ​លេខ​៤​ ពេល​ចុះចំណោត​ ហ្វ្រាំង​មិន​ស៊ី​ បាន​មកបុកនឹងរថយន្ត​ CRV​ ១គ្រឿងដែលឈប់ចតនៅ​ចិញ្ចើម​ផ្លូវ​

ប​ណ្ដាលឲ្យក្រឡាប់សង្កត់ពីលើតែម្ដង រថយន្ត​CRV ពណ៌ ទឹកប្រាក់ ផ្លាកលេខភ្នំពេញ​ 2M-2821 បើកបរដោយឈ្មោះសុទ្ធ រិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន ២នាក់​ ប្រពន្ធនិងកូន (តែ​មុនពេលកើតហេតុ​ ប្រពន្ធ​ និងកូន បានចុះទៅទិញ​ចំណី​អាហារ​ មិនបាននៅក្នុងរថយន្តទេ ) ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស ១នាក់ និង រងរបួសមនុស្សចំនួន១នាក់៖ ១-ឈ្មោះ សុទ្ធ រិទ្ធី​ អ្នក​បេីក​រថយន្ដ​CRV​ គាប​ស្លាប់​ នៅក្នុង​រថយន្ត​ ។ ២-អ្នកបើកបររថយន្ត HYUNDAI រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។ រថយន្តទាំងពីរ ខូចខាតធ្ងន់ សមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ។ ប្រភព៖ Amchantha Sihanoukville

LEAVE A REPLY

Please enter your comment!
Please enter your name here