មានទៀតអត់! ប្រពន្ធ Goal…មនុស្សជាច្រើនសួរខ្ញុំថា មិចក៏បណ្តោយឲ្យប្តីវក់និងហ្គេមម្ល៉េះ ខ្ញុំញញឹម ហើយប្រាប់ពួកគាត់ថា ជាចំណូលចិត្តរបស់គាត់ ណាមួយសុខចិត្តឲ្យគាត់វក់នឹងហ្គេម ប្រសើរជាង…

0
239

នាពេលបច្ចុប្បន្ន ការលេងហ្គេម មិនថាក្មេង ឬចាស់ គឺគាត់ពេញនិមយលេង ដើម្បីបំបាត់ការអផ្សុក និងមានអ្នកខ្លះឈានដល់ទៅប្រកួតនៅក្រៅប្រទេសក៏មានដែរ។ បច្ចុប្បន្នហ្គេម PUBG ឬ Playerunknown’s Battlegrounds ជាហ្គេមបាញ់ប្រហារលើ អនឡាញ ដ៏ល្បីឈ្មោះ អាចធ្វើឲ្យមនុស្សពេលខ្លះ ភេ្លចបាយ ភ្លេចទឹក ព្រោះតែជក់ចិត្ត និងការបាញ់ប្រហារគ្នាយ៉ាងសាហាវផងដែរ។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mey បានបង្ហោះសារនៅលើបណ្តាញសង្គមពីស្វាមីរបស់ខ្លួនថា “មនុស្សជាច្រើនសួរខ្ញុំថា​ មិចក៏បណ្ដោយឲ្យប្ដីវក់នឹងហ្គេមមេស​ ខ្ញុំញញឹមហើយប្រាប់ពួកគេវិញថា​ មិនដឹងហាមមិច​ទេព្រោះថា​ ជាចំណូលចិត្តរបស់គាត់☺​ ណាមួយសុខចិត្តឲ្យគាត់វក់នឹងហ្គេមចុះប្រសើរជាងវក់នឹងស្រា​ ស្រី​ ល្បែង​ សុខចិត្តបើកភ្នែកឡើងឃើញប្ដីលេងហ្គេមនៅចុងជើង​ ប្រសើរជាបើកភ្នែកឡើងបាត់ប្ដីដែល​ម្យ៉ាងទៀតគាត់មិនមែនវក់នឹងហ្គេមរហូត​ គ្មានពេលសម្រាប់ខ្ញុំណា!​​ គឺថាឲ្យតែប្រពន្ធចង់ទៅណា​ ចង់ញាំអីគឺគាត់ជូនទៅភ្លាម​ ☺​ គាត់តែតែងបំពេញបំណងខ្ញុំស្ទើរគ្រប់យ៉ាងទៅហើយ​ ចឹងខ្ញុំបំពេញបំណងគាត់តែប៉ុននឹងក៏មិនអីដែលReach”។

LEAVE A REPLY

Please enter your comment!
Please enter your name here