ឳក សុគន្ធកញ្ញា បង្ហាញមុខអ្នកធ្វើបទ ម៉ាប់ៗ ព្រមទាំងពោលពាក្យយ៉ាងកំប្លែងថា…

0
269

ប្រិយមិត្តជាច្រើន ពិតជាបានស្តាប់ និងទស្សនារួចមកហើយ មើលទៅ បទរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា មួយបទ ក្រោមចំណងជើងថា “ម៉ាប់ៗ” ដែលបានចេញផ្សាយផ្លូវការ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ បទនេះគឺជាការ និពន្ធទំនុកច្រៀងដោយ ជុំ សំអង, និពន្ធបទភ្លេង និងសម្រួលតន្ត្រីដោយ មាស សុគន្ធ។ មួយបទនេះ មិនត្រឹមតែពិរោះប៉ុណ្ណោះទេ សូម្បីតែការសម្តែងវិញ មើលទៅពិតជាប្លែកខ្លាំងណាស់ ជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាតគួរឲ្យគយគន់ មើលច្រើនដង ក៏នៅតែមិនធុញទ្រាន់ដែរ។

ត្រឹមតែរយៈពេលខ្លីសោះ មានអ្នកចូលទស្សនាបទនេះ ក្នុង YouTube ដល់ទៅជាង ៥លានដងទៅហើយ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។ ចំណែកកាលពីម្សិលមិញនេះ ឱក សុគន្ធកញ្ញា​ បានបង្ហាញមុខមនុស្សម្នាក់ទាក់ទងបទមួយនេះ ព្រមទាំងសរសេរសារមួយថា “បានតែជួប តែមិនដែលបានថត ថ្ងៃនេះមកថតបទថ្មីជូនបងប្អូន ឆ្លៀតថតរូបមួយផ្ញើរបងប្អូនថានេះហើយ ម្ចាស់បទ ម៉ាប់..! ធ្វើបទ ម៉ាប់..! តែអ្នកធ្វើបទឡើងស្គម my lovely composer មាស សុគន្ធ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here