អីយ៉ាស…ដេវីត៖ គេថាពិភពលោកធំធេងតែប្រហែលជាតូចជាងចិត្តបងដែលស្រលាញ់អូនទេ

0
8616

នៅមុននេះបន្តិច នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គេប្រទះឃើញរូប១សន្លឹកទៀតហើយ ដែលលោក ដេវីត បានបង្ហោះចេញពីហ្វេសប៊ុករបស់ខ្លួន ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរ។ ក្នុងនោះលោក ដេវីត ក៏បានភ្ជាប់សារដ៏ផ្អែមល្ហែមបំផុតមួយថា “គេថាពិភពលោកធំធេងតែប្រហែលជាតូចជាងចិត្តបងដែលស្រលាញ់អូនទេ។ ភ្លាមៗនោះ កញ្ញា ទេព បូព្រឹក្ស ក៏បានស៊ែររូបមួយនេះ ព្រមទាំងភ្ជាប់សារខ្លីមួយផងដែរថា “អូព្រះអើយ ផ្អែមម្ល៉េះលោកបងដឹងអត់ថាជីវិតនេះបងត្រូវមើលថែអូនរហូតណាពេញមួយជីវិត”។

ចំណែកកាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ កញ្ញា ទេព បូព្រឹក្ស ក៏ធ្លាប់បានបញ្ជាក់ឲ្យដឹងផងដែរថា សូម្បីតែជនបរទេស នៅកោះម៉ាល់ឌីវ នោះ ក៏មានការចាប់អារម្មណ៍ជាខ្លាំងផងដែរ ពេលឃើញពួកគេស្លៀកសំលៀកបំពាក់បែបប្រពៃណីមួយនេះ។

គួររំលឹកឡើងវិញ បន្តិចផងដែរថា តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត មានដំណើរកម្សាន្តដ៏រីករាយមួយ ទៅកាន់កោះម៉ាល់ឌីវ ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ មកម្លេស ហើយកោះមួយនេះ ដែលមានមនុស្សជាច្រើនជុំវិញពិភពលោក តែងមានក្តីប៉ងប្រាថ្នាចង់ទៅឃើញផ្ទាល់ភ្នែកនៅទីនោះ នូវសម្រស់​​​ផ្ទៃសមុទ្រ​​ ពណ៌​​ខៀវ​ស្រងាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here