ប្តីប្រពន្ធមួយគូប្រើពេល ២០ ឆ្នាំ ដាំដើមឈើបាន ២ លានដើមនៅក្នុងតំបន់ព្រៃ ដែលធ្លាប់រងនូវការកាប់បំផ្លាញស្ទើរហិនហោច

0
365

ប្តីប្រពន្ធមួយគូបានធ្វើឲ្យពិភពលោកមានការកោតសរសើរជាខ្លាំង ក្រោយពីពួកគាត់បានប្រើពេល ២០ ឆ្នាំ ដើម្បីដាំដើមឈើប្រមាណជា ២ លានដើមនៅក្នុងតំបន់ព្រៃដែលធ្លាប់រងនូវការកាប់បំផ្លាញស្ទើរតែហិនហោចអស់។ ប្តីប្រពន្ធជនជាតិប្រេស៊ីលទាំងពីររូបនេះមានបុរសជាប្តីមានឈ្មោះថា Sebastião Salgado និងស្រ្តីជាប្រពន្ធមានឈ្មោះ Lélia Deluiz Wanick Salgado។ តាមសារព័ត៌មាន DEMILKED បានឲ្យដឹងថា លោក Sebastião Salgado គឺជាអ្នកថតរូបសម្រាប់សារព័ត៌មានដ៏ល្បីល្បាញម្នាក់ ហើយគាត់ធ្លាប់ធ្វើដំណើរតាមប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ដើម្បីបំពេញការងាររបស់គាត់។ បន្ទាប់ពីបានធ្វើការងារយ៉ាងសកម្មក្នុងវិស័យថតរូប គាត់ស្រាប់តែមានគំនិតស្រលាញ់ធម្មជាតិខ្លាំង ហើយក្រោយមកគាត់ និងប្រពន្ធរបស់គាត់ក៏ផ្តើមនាំគ្នាដាំដើមឈើបន្ថែមវិញនៅតំបន់តែធ្លាប់ត្រូវបានគេកាប់បំផ្លាញ។

សកម្មភាពរបស់ពួកគាត់បានបន្តធ្វើឡើងជាប្រចាំ ហើយបើគិតមកទល់នឹងពេលគឺមានរយៈពេល ២០ ឆ្នាំ ហើយដើមឈើដែលប្តីប្រពន្ធទាំងពីរបានដាំគឺមានចំនួន ២ លានដើម ដោយមានរុក្ខជាតិផ្សេងៗគ្នាជាច្រើនប្រភេទ។ ក្រោយការបំពេញដើមឈើ ដែលបានបាត់បង់នេះ គេសង្កេតឃើញថាមានសត្វមួយចំនួន ដូចជាត្រី បក្សី សត្វតូចធំជាច្រើន បានត្របល់មករស់នៅក្នុងព្រៃវិញក្នុងបរិយាកាសស្រស់បំព្រងបែបធម្មជាតិមួយ។ ថ្លែងប្រាប់អ្នកសារព័ត៌មានប្តីប្រពន្ធមួយគូនេះ បានអះអាងថា ដើមឈើ ២ លានដើមមិនច្រើននោះទេបើធៀបទៅនឹងព្រៃឈើដែលបានបាត់បង់ ហើយពួកគាត់បានតាំងចិត្តថានឹងដាំដើមឈើឲ្យបាន ៤ លានដើមក្នុងមួយជីវិតរបស់ពួកគាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here