កូនស្រី​មាន​វ័យ​មិនទាន់ ១ ឆ្នាំ​ផង ផន សុ​ផា​រី នាំ​កូន​ចេញលេង​ល្ខោន​បាត់ !

0
442

​កូនស្រី ផន សុ​ផា​រី មាន​វ័យ​មិនទាន់​ដល់ ១ ឆ្នាំ​ផង ប៉ុន្តែ​គួរឱ្យ​ស្រឡាញ់​ខ្លាំងណាស់ រហូត​នាង​បាន​នាំ​កូន​ទៅលេង​ល្ខោន​ជាមួយ​ទាំង​វ័យក្មេង​តែម្តង មើលទៅ​នាង​ហាក់ដូចជា​ចង់ឱ្យ​កូន​ស្នង​ត្រកូល​ពី​នាង​ និង​គ្រួសារ ។​

កូនស្រី​របស់ ផន សុ​ផា​រី កាន់តែ​ធំ កាន់តែ​គួរឱ្យ​ស្រឡាញ់ រាល់ពេល​ទៅណា​មក​ណា នាង​តែងតែ​នាំ​កូន​ទៅជា​មួយ​គ្រប់ពេល សូម្បីតែ​ពេល​ទៅលេង​ល្ខោន​ក៏ នាំទៅ​ជាមួយ​ដែរ ជាក់ស្តែង​ពេល​ថ្មីៗ​នេះ ផន សុ​ផា​រី ថែមទាំង​បាន​យក​កូនស្រី​របស់ខ្លួន​ចូល​លេងល្ខោន​ជាមួយ​គ្រួសារ​របស់​នាង​ទៀត ធ្វើឱ្យមាន​ការចាប់ អារម្មណ៍​យ៉ាងខ្លាំង រហូត​មាន​អ្នកខ្លះ​និយាយថា ផន សុ​ផា​រី ចង់ឱ្យ​កូនស្រី​ស្នង​ត្រកូល​ពី​នាង​និង​គ្រួសារ​ហើយ​មើលទៅ ។​

​ផន សុ​ផា​រី កាន់​តែមាន​សុភមង្គល​ជាមួយ​គ្រួសារ​របស់​នាង ជាពិសេស​ចាប់តាំងពី​មានកូន​ស្រី​ជាទី​ស្រឡាញ់ កាន់តែ​ធ្វើឱ្យ​គ្រួសារ​មាន​សេចក្តីសុខ នាង​តែងតែ ចំណាយ​ពេលវេលា​ច្រើន​ជាមួយ​គ្រួសារ ដើម្បី​រឹតបណ្តឹង​ចំណង​គ្រួសារ​ឱ្យ​កាន់តែ​រឹងមាំ ។​

ថ្មីៗ​នេះ ផន សុ​ផា​រី បានបង្ហាញ​ពី​ភាព​តស៊ូ​របស់​នាង​យ៉ាងខ្លាំង​ទំរាំ​តែមាន​បាន​ដូច​សព្វថ្ងៃ ដូចជា ផ្ទះ រថយន្ត និង​ សម្ភារៈ​នានា ដែល​នាង​មានបាន​ដូច​សព្វថ្ងៃនេះ គឺ​ កើតចេញពី​ការតស៊ូ ខិតខំ​របស់​នាង​ និង​ គ្រួសារ ដូច្នេះហើយ​ទើប​នាង​មិន​ភ្លេច​ពី​ជីវិត​កាលពី​ប៉ុន្មាន​ឆ្នាំមុន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here