នេះជាទិដ្ឋភាពទូទៅ នៃមង្គលការ ឃី សុឃុន នៅពេលល្ងាច ខាងលិចផ្សារអង្គតាសោម

0
884

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នេះ តារាចម្រៀង ឃី សុឃុន បានចូលរោងការផ្លូវការ ជាមួយកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា ចាន់ឡៃ ហើយ ដោយកម្មវិធីមួយនេះ ត្រូវបានគេបានរៀបចំធ្វើឡើងនៅ ខាងលិចផ្សារអង្គតាសោម ក្នុងខេត្តតាកែវ។ ចំណែកកាលពីព្រឹកមិញនេះ គេក៏ឃើញមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបដោយទឹកមុខស្រស់ស្រាយ រីករាយ គ្រប់ៗគ្នា ព្រមទាំងមានការអបអរសាទរ និងជូនពរ ពីអ្នកគាំជាច្រើន ឲ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត។

រី​ឯនៅពេលល្ងាចនេះវិញ ក៏មិនចាញ់ពីព្រឹកប៉ុន្មានទេចំពោះអ្នកចូលរួម ជាពិសេសនោះ គេក៏បានឃើញកូនកំលោះ និងកូនក្រមុំមានការតុបតែងខ្លួនពិតជាស្រស់ស្អាតគួរឲ្យគយគន់ខ្លាំងណាស់។ មួយវិញទៀត គេក៏បានឃើញវត្តមានលោក នី រតនា និងភរិយា ក៏ឆ្លៀតពេលវេលាចូលរួមមង្គលការមួយនេះផងដែរ ព្រមទាំងភ្ជាប់សារខ្លីមួយថា “ម្តងយើង ម្តងគេ …!!! ជូនពរសម្លាញ់ និង ភរិយាមានសុភមង្គលជារៀងរហូត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here