ប្រពៃណាស់!​ បងប្អូននៅចាំ អ្នកសម្រួលចរាចរណ៍អត់ប្រាក់ខែ នេះទេ? ពេលនេះមានសប្បុរសជន ផ្តល់កាដូរលើកទឹកចិត្តដល់គាត់ហើយ ដោយទទួលបាន…

0
182

កាលពីពេលកន្លងទៅ គេធ្លាប់ប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Bayon Moto ធ្លាប់បានបង្ហោះរូបមួយសន្លឹក ពីបុរសពីរនាក់ដែលបានជួយសម្រួលចរាចរណ៍តាមផ្លូវសាធារណៈ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកនេះក៏បានបញ្ជាក់សារខ្លះៗថា៖ “អ្នកសម្រួលចរាចរណ៍អត់ប្រាក់ខែទេ បើឃើញសូមជួយគាត់ផង ម្តុំក្រោយទូតចិន។

ចំណែកប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “ធន ម៉េងហ៊ាង” បានបញ្ជាក់ឲ្យបានដឹងថា “សប្បាយចិត្តណាស់ថ្ងៃនេះបានជួបមនុស្សចិត្តធម៍ ជាពិសេសនោះ បានសំណេះសំណាល សួរសុខទុក្ខ បងប្រុស ដែលជាមនុស្សគំរូក្នុងសង្គម។ បងប្រុស សុខា បងប្អូនមួយចំនួនធំប្រាកដជាស្គាល់បងប្រុស តាមរយះការ សម្របសម្រួលចរាចរណ៍ ដោយស្ម័គ្រចិត្ត មិនខ្វល់ពីការនឿយហត់ និង មិនចង់បានការតបស្នង ទង្វើចេញពីទឹកចិត្ត ដែលកម្រនឹងជួប។

សព្វថ្ងៃបងប្រុស ស្នាក់នៅ សង្កាត់ទំនប់ទឹក ជារៀងរាល់ថ្ងៃ បងប្រុស តែងតែទៅធ្វើការសម្រួលចរាចរណ៍ នៅម្តុំ ក្រោយ មន្ទីរពេទ្យ រុស្សី ផ្លូវ បំបែកក្រោយផ្សារ សុវណ្ណា ដែលជាទី ផ្លូវដែលតែងតែ មានការកកស្ទះ ចរាចរណ៍ ជារៀងរាល់ថ្ងៃ។ ថ្ងៃនេះដែល ក្រុមការងារនៃ ( សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម ) មានជាសម្ភារះអំណោយ បន្តិចបន្តួច ក្នុងនោះសម្ភារះរួមមាន ( អង្ករ ០១ បេ ៥០ គីឡូ, ទឹកសុទ្ធ ០១ កេស និង ថវិកា ចំនួន ១០០,០០០ រៀល ) ជាការដូរលើកទឹកចិត្ត ដល់បងប្រុស និង មានជាសារ លើកទឹកចិត្ត គាំទ្រ ពេញចិត្ត និង ជម្រុញអោយបងប្រុស ខិតខំបន្តរបេសកកម្ម កិច្ចការងារសង្គម នេះបន្តរទៅមុខទៀត ដើម្បីជាផ្នែកជួយសម្របសម្រួលដល់ការ កកស្ទះចរាចរណ៍របស់ប្អូនប្រជាពលរដ្ធ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here