ក្រមុំៗឃើញសុំចាញ់ដោយស្មោះ លើកនេះ គង់ ចាន់ស្រីមុំ បង្អួតរូបសម្រស់នៅកោះឬស្សី

0
542

ពេលបច្ចុប្បន្ននេះតារាសម្ដែងស្រីវ័យក្មេងអ្នកនាង គង់ ចាន់ស្រីមុំ បានឃ្លាឆ្ងាយពីវិស័យសិល្បៈ មានភាពមមាញឹកជាមួយការងារមុខជំនួញរបស់ខ្លួន ក៏ពិតមែន តែនៅតែមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន យ៉ាងច្រើនដដែល ។

មិនត្រឹមតែជីវភាពរស់នៅប្រចាំថ្ងៃរបស់ អ្នកនាង គង់ ចាន់ស្រីមុំ នោះទេ សូម្បីតែរូបសម្រស់របស់ខ្លួន ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រិយមិត្តមិនចាញ់តារាស្រីផ្សេងទៀតនោះទេ បើទោះបីជាពេលបច្ចុប្បន្ន ខ្លួន មានគ្រួសារ មានកូនក៏ដោយ ។

បើការបង្ហោះរូបភាពជាច្រើននៅលើគណនី អ៊ីនស្តារក្រាមផ្លូវការរបស់ ខ្លួន ទទួលបានចាប់អារម្មណ៍ខ្លាំងមែនទែន ពីទិដ្ឋភាពក្នុងដំណើរកម្សាន្តរបស់នាង ទៅកាន់កោះឬស្សី ។ លើសពីនេះទៅទៀតនោះគឺ អ្នកនាង គង់ ចាន់ស្រីមុំ បានស្លៀកជាមួយនឹងរ៉ូបវាលខ្នង មើលទៅពិតជាស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំងតែម្ដង អមទៅដោយទេសភាពព្រៃឈើខៀវស្រងាត់ និងសមុទ្រធ្វើឲ្យសម្រស់របស់ ខ្លួន រឹតតែស្អាតថែមមួយកម្រិតទៀត ។

LEAVE A REPLY

Please enter your comment!
Please enter your name here