លើកទីមួយហើយ! កូនក្រមុំបានបំបៅទឹកដោះកូនលើរថយន្ត ខណះជិះរថយន្តទៅរៀបកា ពេលដឹងកាពិតអាណិតនាងខ្លោចចិត្ត…

0
276

(បរទេស)៖ ពិតជាប្លែកទៀតហើយ ក្រោយ​ពី​រូបភាព​នេះ​លេច​ឡើងលើ​បណ្តាញ​សង្គម ធ្វើឲ្យមានកាភ្ញាក់ផ្អើល និងកោតសសើរដល់ស្ត្រី​ជា​ម្តាយ​ដោយសុខចិត្តបំ​បៅដោះទាំងខ្លួនកំពុងតែធ្វើដំណើនៅលើទ្បានទៅរៀបការ។ ​រូបភាព​នេះ ត្រូវ​បាន​ថត​ពេល​នាង​ត្រៀម​រៀបចំ​មង្គលការ រី​ឯ​ក្មេងស្រី​តូច​ដែល​នាង​បំ​បៅដោះ​ក្នុង​រូប គឺជា​កូនស្រី​បង្កើត​របស់​នាង អ្នក​ទាំង​ពីរ បាន​ចុះ​អេតាស៊ី​វិល ២​ឆ្នាំ​ហើយ ហើយ​រហូត​ដល់​កូនស្រី​អាយុ​ជាង ១​ឆ្នាំ ទើប​ពួកគេ​អាចមានលទ្ធភាព​រៀបចំ​មង្គល​ការបា​នដូចគេដូចឯង។ស្ថិតនៅ​ខាងក្រោយ​រូបភាព​នោះ វា​ជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្តមួយ​របស់​ស្ត្រី​ជា​ម្តាយ ។​

នាង​បាន​ប្រាប់​អ្នកកាសែត​ថា នាង​នឹង​ស្វាមី​នាង​បាន​ស្គាល់​គ្នា​ពេល​នាង​រៀន​នៅ​មហាវិទ្យាល័យ រីឯ​ប្តី​នាង​គឺជា​ជាងកាត់សក់ ដែល​បើក​ហាង​មួយ​នៅ​ក្បែរ​សាលារៀន​នោះ នៅ​ឆ្នាំ ២០១៤ អ្នក​ទាំង​ពីរ​បាន​ចាប់ផ្តើម​ស្គាល់គ្នា ស្វែង​យល់​គ្នា រួច​នៅ​ឆ្នាំ ២០១៦ គេ​ទាំង​ពីរ​បាន​ទៅ​ចុះ​អេតាស៊ី​វិល​បាន​ក្លាយទៅជា​ប្តី​ប្រពន្ធ “​ស្របច្បាប់​” រួច​នាង​ក៏​មានគភ៌​។​​នាង​បន្ត​រៀបរាប់​ពី​មូលហេតុ គួរឲ្យ​អាណិត​ថា ៖ ខ្ញុំ​មាន​បងប្អូន​ស្រី ៤​នាក់ នៅ​ឆ្នាំ ២០១៥ ពេល​ខ្ញុំ​គិត​រឿង​រៀបការ​នោះ បងស្រី​របស់​ខ្ញុំ​ក៏​មាន​គេ​ចូល​ដណ្តឹង រួច​រៀបការ​តែម្តង។ ឪពុកម្តាយ​ខ្ញុំ​ដែល​ងប់​លើ​ជំនឿ​ហួសហេតុ មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​រៀបការ​ជា​ដាច់ខាត មិនដឹង​ធ្វើ​បែបណា ពួក​ខ្ញុំ​ក៏​ទៅ​ចុះ​អេតាស៊ី​វិល ហើយ​គិត​ថា​នឹង​រៀបការ​នៅ​ឆ្នាំក្រោយ ប៉ុន្តែ​ពេលនោះ​ដល់​វេន​បងស្រី​ទី ២ របស់​ខ្ញុំ​ក៏​មាន​គេ​ចូល​ដណ្តឹង​រួច​រៀបការ ហេតុនេះ​ពួកយើង “​ខាត​ពេល​” មួយ​ឆ្នាំ​ទៀត។ចុង​ក្រោយ​នៅ​ឆ្នាំ​នេះ​ទើប​ពួក​ខ្ញុំ​អាច​រៀប​ការ​បាន ពេល​ដែល​កូនស្រី​របស់​ខ្ញុំ​មាន​អាយុ​ជាង ១​ឆ្នាំ​ទៅ​ហើយ។​

​ទោះយ៉ាងណា នាង​និយាយថា នាង​នឹង​ស្វាមី​បាន​រៀបការ​នៅពេលដែល​មាន​នូវ​ចំណងដៃ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​អះអាង​ពី​ស្នេហា​ពិត​រវាង​យើង​ទាំងពីរ។ការចុះ​អេតាស៊ី​វិល វា​បាន​បញ្ជាក់ថា យើង​ជា​ប្តី​ប្រពន្ធ​ត្រឹមត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​ពេលនេះ​មង្គលការ​គ្រាន់តែ​ជា​រឿង​បង្គ្រប់កិច្ច​ចំពោះ​ក្រុមគ្រួសារ​សាច់ញាតិ​តែប៉ុណ្ណោះ។ សុភមង្គល​គឺ​ប្តី​ប្រពន្ធ​របស់​យើង​ជា​អ្នក​បង្កើត​ឡើង ហើយ​ក្នុង​ទំនាក់ទំនង​នេះ វា​ពិតជា​គ្មាន​អ្វី​ខុស កុំ​ថា​ឡើយ​ខ្ញុំ​មាន​កូនស្រី​តែ​ម្នាក់​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here