មិនសរសើរមិនបាន!! តារា ១០ ដួង ដឹកដៃ​គូស្នេហ៍ទាំងគូៗ លេចធ្លោ​ខ្លាំង​ក្នុង​មង្គលការ ឱក សុគន្ធ​កញ្ញា……

0
1083

តារា​ជាច្រើន​ដែល​បាន​លេចមុខ​នៅក្នុង​ពិធីមង្គលការ​របស់​តារាចម្រៀង ឱក សុគន្ធ​កញ្ញា និង លោក អ៊ឹង សុខលី កាលពី​យប់មិញ ម្នាក់ៗ​បាន​តុ​បតែងខ្លួន​យ៉ាង​ស្រស់ស្អាត​ប្លែក​ពីគ្នា ទាំង​សម្លៀកបំពាក់ និង គ្រឿងអលង្ការ​ភ្លឺ​ចិ​ញ្ចាំ​ង​ចិញ្ចាច ធ្វើឱ្យ​អ្នកចូលរួម​ចោល​កន្ទុយភ្នែក​មើល​គ្រប់ៗ​គ្នា ។ ពេលនេះ​យើង​សូម​នាំ​អារម្មណ៍​ទស្សនិកជន​មក​មើល​គូ​ស្វា​ម៍​ភរិយា​ដែលលេចធ្លោ​បំផុត​នៅក្នុង​ពិធី​ពិសេស​របស់ ឱក សុគន្ធ​កញ្ញា កាលពី​យប់មិញ ។​

​គង់ ច័ន្ទ​ស្រីមុំ​ ​គង់ ច័ន្ទ​ស្រីមុំ ពិតជា​លេចធ្លោ​ខ្លាំង​ជាមួយ​សម្លៀកបំពាក់​មួយ​ឈុត​នេះ ព្រមទាំង​គ្រឿង​ពេជ្រ​ភ្លឺ​ចែងចាំង​ពេញ​ខ្លួន ជាពិសេស​នាង​បាន​ផាត់មុខ​ និង ​ធ្វើ​សក់​យ៉ាង សាមញ្ញ​ដោយ​ខ្លួនឯង តែ​មើលទៅ​ពិតជា​ស្រស់ស្អាត​ និង ​គួរឱ្យ​ស្រឡាញ់ ។ ចំណែក ម៉ូ​ម៉ូ ដែលជា​កូនស្រី​វិញ​ក៏​មិន​អន់​ដែរ មើលទៅ​ពិតជា​គួរឱ្យ​ក្នាញ់​ខ្លាំងណាស់ ទាំង​ម្តាយ​ និង ​កូន ព្រមទាំង​ស្វាមី ពិតជា​លេចធ្លោ​បំផុត​នៅក្នុង​មង្គលការ ឱក សុគន្ធ​កញ្ញា ។

សុគន្ធ និសា​ ​សុគន្ធ និសា បាន​បណ្តើរ​ស្វាមី​យ៉ាង​ត្រសង​ទៅ​ចូលរួម​មង្គលការ​របស់ ឱក សុគន្ធ​កញ្ញា ថ្វីដ្បិតតែ​ក្នុង​សម្លៀកបំពាក់​យ៉ាង​សម​ញ្ញ តែ​នាង​ពិតជា​ស្រ់​ស្អាត​មិនធម្មតាទេ ។

ច័ន្ទ កែវ​និមល ​ក្នុង​ឈុត​សម្លៀកបំពាក់​មួយឈុត​នេះ ច័ន្ទ កែវ​និមល ពិតជា​ស្រស់ស្អាត​សម​ទៅតាម​វ័យ​របស់ខ្លួន មើលទៅ​សុភាព​ និង ​ថ្លៃថ្នូរ ជាពិសេសពេលបណ្តើរស្វាមី និង កូនស្រីបែបនេះទៀត កាន់តែធ្វើឱ្យនាងជឿជាក់កាន់តែខ្លាំង ។

ឆោម ឆ​ពុំ​ ​កម្រ​ឃើញ ឆោម ឆ​ពុំ និង​ ស្វាមី​ទៅ​ចូលរួម​ពិធី​ផ្សេងៗ​ណាស់ ដោយឡែក​ថ្ងៃនេះ​អ្នក​ទាំងពីរ​បាន​បណ្តើរ​គ្នា​យ៉ាង​ត្រសង​មើលទៅ​ពិតជា​គូ​ស្វាមីភរិយា​សម​គ្នាឥតខ្ចោះ ។

សួស វី​សា ​សួស វី​សា និង ថ​មមី ថ្វីដ្បិតតែ​មិនទាន់​រៀបការ តែ​អ្នក​ទាំងពីរ​បាន​បណ្តើរ​គ្នា​យ៉ាង​ផ្អែមល្ហែម​ទៅ​ចូលរួម​មង្គលការ​មិត្តភក្តិ មិនយូរ​ទៀត​ទេអ្នក​ទាំងពីរ​នឹងមាន​ដំណឹង​ល្អ​ដែរហើយ ។

អេ​ដា​ ​អេ​ដា និង គូស្នេហ៍​បរទេស​របស់​នាង​មើលទៅ​ពិតជា​ស្រឡាញ់គ្នា​ខ្លាំងណាស់ ជាពិសេស​ខាង​ប្រុស​តែងតែ​ផ្តល់​ភាពកក់ក្តៅ​ចំពោះ​នាង ដែល​ធ្វើឱ្យ​ចំណង​ស្នេហ៍​នាង​កាន់តែ​រឹងមាំ ។ ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​បៃតង​នេះ អេ​ដា កាន់តែ​លេចធ្លោ ។

​ខាត់ សុ​ឃីម​ អ្នកនាង ខាត់ សុ​ឃីម និង ​ស្វាមី​វ័យក្មេង បាន​បណ្តើរគ្នា​យ៉ាង​ផ្អែមល្ហែម​ដែល​ធ្វើឱ្យ​អ្នកចូលរួម​លាន់មាត់​សរសើរ​គ្រប់ៗ​គ្នា ។

នៅ ស៊ី​នឿន ​លោក នៅ ស៊ី​នឿន ក៏​មិន​អន់​ប៉ុន្មាន​ដែរ លោក​បាន​បណ្តើរ​គូ​ដណ្តឹង ដែល​ទើបតែ​មកដល់​ស្រុកខ្មែរកាលពីពេល​ថ្មីៗ ​ទៅ​ចូលរួម​មិនឱ្យ​ចាញ់​តារា​មួយចំនួន​ទេ អ្វីដែល​ពិសេស​នោះ អ្នក​ទាំងពីរ​នឹងមាន​ដំណឹង​ល្អ​ក្នុងពេល​ឆាប់ៗ​នេះ ។​

ជា វណ្ណា​រិ​ទ្ធ ​តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក​នេះ​បង្ហាញឱ្យឃើញថា លោក ជា វណ្ណា​រិ​ទ្ធ និង ​ភរិយាពិត​ជាមាន​សុភមង្គល​ណាស់ រាល់ពេល​មាន​ពិធី​ជួបជុំ​មិត្តភក្តិ​ម្តងៗ លោក ​និង​គ្រួសារ​តែងតែ​ចូលរួម​អបអរសាទរ​គ្រប់ពេល ។

នី រតនា​ គូ​ស្វាមីភរិយា​ថ្មីថ្មោង នី រតនា ក៏​មិន​អន់​ដែរ អ្នក​ទាំង​ពីរបាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ និង ​ស្រស់​សង្ហាសមជា​គូស្នេហ៍​ មិន​ចាញ់​តារា​រៀមច្បងមួយចំនួន​ឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here