ភរិយាលោកជា សុវណ្ណារិទ្ធ កុំថាពួកខ្ញុំជោរអោយសោះ ខ្ញុំនិយាយពាក្យនេះដដែលថា មង្គលការ ឱក សុគន្ធកញ្ញា គ្មានពីរទេនៅស្រុកខ្មែរ មិនមែនសំដៅលេីគ្រឿងពេជ្រ ការដេគ័រ រឺភាពហុឺហានោះទេ គឺសំដៅលេី…..

0
563

កំពូលតារាចម្រៀងស្រីជួរមុខក្នុងប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ពេលនេះបានលាចាកភាពនៅលីវហើយ ដោយអ្នកនាង បានជួបនឹងព្រះអង្គម្ចាស់ ដែលអាចកាន់ដៃនាង និងមើលថែនាងអស់មួយជីវិត ដែលពិធីមង្គលនេះដ៏អស្ចារ្យ និងអធិកអធមមួយនេះ ត្រូវបានបញ្ចប់សព្វគ្រប់អស់ទៅហើយ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅឯសណ្ឋាគារ សុខាភ្នំពេញ។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់បណ្ដាញ សង្គម ហ្វេសប៊ុក រួមទាំងក្រុមអ្នកគាំទ្រអ្នកនាងផ្ទាល់យ៉ាងច្រើន បានចូលរួមអបអរសាទរ និងចាប់អារម្មណ៏ពីការរៀបចំតុបតែងមង្គលការនេះយ៉ាងខ្លាំង ហើយថែមទាំងបានជូនពរទៅដល់គូរស្វាមីភរិយាថ្មី អោយរួមរស់នៅជាមួយគ្នាដល់ចាស់ព្រឹក្ស ចាស់ព្រេងថែមទៀតផង។

តែទោះជាយ៉ាងនេះក្ដី ក៏មានមតិមហាជនមួយចំនួនតូច ក៏បានបញ្ចេញមតិរិះគន់ ចំពោះការរៀបចំមង្គលការនេះ ដោយត្រូវចំណាយថវិកាអស់ជាច្រើន ហើយថែមទាំងបានថា សិល្បករមួយចំនួនចូលរួមក្នុងពិធីមង្គលការមួយនេះ ជោរ និងបង្អូតភាពហុឺហា។ ទាំងអស់នេះហើយ ដែលធ្វើឲ្យប្រពន្ធលោក ជា សុវណ្ណារិទ្ធ នោះគឺ អ្នកនាង Bella Foreverith ក៏បានបញ្ចេញមតិមួយចំនួន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាងផ្ទាល់ ដែលមានខ្លឹមសារទាំងស្រុងថា៖

“កុំថាពួកខ្ញុំជោរអោយសោះ ខ្ញុំនិយាយពាក្យនេះដដែល ថាមង្គលការចឹងគ្មាន2ទេនៅស្រុកខ្មែរ មិនមែនសំដៅលេីគ្រឿងពេជ្រ ការដេគ័រ រឺភាពហុឺហាសំដៅលេីរូបភាពនៅទិដ្ឋភាពផ្ទាល់នៅក្នុងពិធីតែម្តងអ្នកទៅចូលរួមចង់ទៅ មិនមែនទៅអោយតែឃេីញមុខ គាត់ល្បីមែន គួបផ្សំនឹងសំណាងរបស់គាត់តែស្គាល់មនុស្សល្អជុំវិញខ្លួន ព្រោះគាត់កំរមានរឿងនឹងអ្នកណា មិនមែនមកពីគាត់ជាតារាលំដាប់កំពូលតែមួយមុខទេ តែគាត់ល្អពិត។

គាត់រៀបការជាមួយមនុស្សដែលស្រលាញ់គាត់អោយតំលៃគាត់ពិធីរៀបតាមប្រពៃណីផង មានទាំងកម្មវិធីរាំច្រៀងសប្បាយផង មនុស្សស្ទេីរមិនចេញពីរោងការ មង្គលការអ្នកផ្សេងអាចមានលុយ រាប់មុឺនសែនលាន ជួលតារាៗល្បីៗអោយទៅច្រៀងប៉ុន្មានក៏បាន តែបេីអោយឡេីងច្រៀងឆ្លាស់គ្នាតាំងពីចាប់ផ្តេីមរហូតដល់ចប់ មិនអស់លុយ ហេីយ

គេចងដៃទៀតនឹង គឺមិនមានទេ នឹងនិយាយស្មោះត្រង់ ថាគឺមកពីគូរគាត់រកគ្នានៅកន្លែងតែមួយ ពិធីក៏មានអ្នកជួយទទួលភ្ញៀវ សំរួលការងារ ចាត់ចែង ដោយចេញពីចិត្តមិនមែនមកពីលុយ ហេីយកុំព្យាយាមជាន់ពន្លិចគាត់ដោយភាពច្រណែន ថ្ងៃការគេ អ្នកណាក៏គេចង់ល្អដែរ ដល់គេមិនការ រឺការស្ងាត់ៗ ល្មមៗ អាងថាតារាទាំងមូលម៉េចបានចឹង … ឃេីញគេបានល្អជួយអរគេទៅ អ្នកបង្អាប់គេ មិនបានធ្វេីអោយអ្នកល្អជាងមុនទេ”។

LEAVE A REPLY

Please enter your comment!
Please enter your name here