ល្បីពេញហ្វេសប៊ុក ដោយសារគូស្នេហ៍មួយគូនេះមានឈ្មោះដូចគ្នា ហើយនឹងចូលរោងការស្អែកនេះហើយ

0
231

នៅមុននេះបន្តិច នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មហាជនមួយចំនួនធំ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “សំរិទ្ធ វិច្ឆិកា” បានបង្ហោះរូបមួយសន្លឹកនៃការតុបតែងផ្ទះសម្រាប់មង្គលការរបស់ខ្លួន។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលនោះគឺគេឃើញឈ្មោះ កូនប្រុស និងកូនស្រី ដែលនឹងរៀបការនៅថ្ងៃស្អែកនេះ គឺមានឈ្មោះដូចគ្នាតែម្តង គឺឈ្មោះ “សំរិទ្ធ វិច្ឆិកា”។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់អ្នកខ្លះដាច់ចិត្តសួរថា “អូនម៉េចបានកូនកំលោះឈ្មោះដូចអូនចឺង” ភ្លាមៗនោះខាងស្រីដែលមានឈ្មោះ “សំរិទ្ធ វិច្ឆិកា” ក៏បានឆ្លើយតបថា “គូព្រេងគេចឹងហើយបង”។ តែទោះជាយ៉ាងណា ក៏អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនបានជូនពរអោយអ្នកទាំងពីរជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត។

គួរបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា គូស្នេហ៍មួយគូដែលមានឈ្មោះដូចគ្នានេះ នឹងចូលរោងការនៅថ្ងៃស្អែកនេះហើយ ចំថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅ គេហដ្ឋានខាងស្រី ភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់ប្រាប់ឲ្យដឹងតាមរយៈធៀបមង្គលការរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here