សកម្មភាព កាត់រ៉ូបអាពាហ៍ពិពាហ៍ របស់ ឱក សុគន្ធកញ្ញា ទម្រាំបាន មិនងាយស្រួលទេ… (មានវីដេអូ)

0
306

គួរ​រំលឹក​ផង​ដែរ​ថា​ បេីនិយាយពី​ទិដ្ឋភាព​ក្នុងពិធី​មង្គល​ការទាំងមូល​ ​ជាពិសេស​នៅពេលល្ងាច​ ដែលបាន​ប្រារព្ធធ្វើឡើង នៅឯសណ្ឋាគារ សុខាភ្នំពេញ​ គឺពិតជាមានភាពអធិកអធមខ្លាំងមែនទែន ចំណែកឯ​ការ​រៀបចំ​ដេគ័រ​ហាង​ សម្អាងការ​ និងការតុបតែងខ្លួន​កូនកំលោះ​ និងកូនក្រមុំ​ ពិតជា​មានភាពស្រស់ស្អាតខ្លាំងណាស់។

ដោយឡែក​ អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍​ទៀតនោះ​ គឺរ៉ូបអាពាហ៍ពិពាហ៍នៅពេលល្ងាច របស់ អ្នកនាង ឱក សុគន្ធកញ្ញា គឺពិតជាស្រស់ស្អាត ដូចព្រះនាងតែម្ដង។ ប៉ុន្តែនៅក្រោយ ពីភាពស្រស់ស្អាតនេះដែរ គេក៏បានឃើញការបង្ហោះវីដេអូ ពីសកម្មភាពក្នុងការច្នៃរ៉ូបអាពាហ៍ពិពាហ៍មួយនេះ ច្រើនដំណាក់កាល និងមិនងាយស្រួលនោះទេ ដើម្បទទួលបានរ៉ូបដ៏ប្រណីតមួយនេះ ។

គួរ​បញ្ជាក់​ដែរថា​ ចំពោះ​រ៉ូបដ៏ស្រស់ស្អាតខាងលេីនេះ គឺជា​ការ​ច្នៃ​ម៉ូដ​ដោយ​ ប្រណិត​នារី​ កាត់​ដែរ​ ដែលហាងមួយនេះ​ គឺទទួលបាន​នូវការ​គាំទ្រ​ និងមានឈ្មោះល្បីល្បាញជាយូរឆ្នាំមកហេីយ​ ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​វីដេអូ​ដែលជាសកម្មភាពនៃការ​ច្នៃ​ម៉ូដនេះដូចតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here