ទុក្ខជាន់ទុក្ខ…ម្តាយខ្យល់គស្លាប់ពីម្សិលមិញ កូនប្រុសជិះម៉ូតូដើម្បីទៅបួសមុខភ្លើងជូនដំណើរម្តាយ ស្រាប់តែត្រូវឡានបុកពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ទៀត

0
418

តាមរយៈគណនេយ្យហ្វេសបុកHok Vichitra បានបង្ហោះនូវរឿងទុក្ខសោកមួយ ដែលសឹងពុំគួរឲ្យជឿ តែវាការពិតមែន ដោយរូបគាត់ឲ្យដឹងថា ៖

“មីងខ្ញុំគាត់ស្លាប់ដោយសាខ្យល់គម្សិលមិញ ប្អូនខ្ញុំជិះម៉ូតូទៅវត្តដើម្បីបួសមុខភ្លើងជូនដំណើរម្ដាយ តែត្រូវឡានគេបុកពីក្រោយស្លាប់ម្នាក់ទៀត ពិតជាពិបាកទទួលយកណាស់បូជាសពម្ដងពីរនាក់😭😭😭 សូមអោយវិញាណក្ខន្ធអ្នកមីង និងប្អូនប្រុសបានទៅកាន់ទីស្ងប់សុខ 🙏🙏🙏

គណនេយ្យហ្វេសបុកដដែលបានឲ្យដឹងថា ក្រោយពីគ្រោះថ្នាក់ ឡានដែលបង្កហេតុបុកពីក្រោយបណ្តាលឲ្យប្អូនប្រុសគាត់ស្លាប់នោះ បានរត់ចោលឡានបាត់ ក្នុងនោះផងដេររូបគាត់ក៏បានសំណូមពរឲ្យសមត្ថកិច្ចជួយស្វែងរកម្ចាស់ឡាន ដែលមានស្លាកលេខ2AW 2519 មកទទួលខុសត្រូវផង។

LEAVE A REPLY

Please enter your comment!
Please enter your name here