ស៊ែរបន្ត! កុមារី​​តារាចម្រៀង​ពន្លក​ថ្មី ជេនណា ជា​សែស្រឡាយ​រាជវង្ស​​ កំពុង​ផ្ទុះ​ការគាំទ្រ​ខ្លាំង​ពេញ​បណ្តាញ​សង្គម….!

0
309

កុមារី​​តារាចម្រៀង​ពន្លក​ថ្មី ជេនណា ជា​សែស្រឡាយ​រាជវង្ស​​ កំពុង​ផ្ទុះ​ការគាំទ្រ​ខ្លាំង​ពេញ​បណ្តាញ​សង្គម….!ភ្នំពេញៈ ថ្មីៗ​នេះ​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​យូធូប​ជាមួយ​នឹង​សូរ​សំនៀង​យ៉ាង​ពីរោះ​ដ៏ស្រទន់ ហើយ​ធ្ងន់​ដែល​បកស្រាយ​បទចម្រៀង​ថ្មី​ចុងក្រោយ​របស់​ខ្លួន​មាន​ចំណងជើង​ថា «​ដួងចន្ទ​» របស់​យុវតី​ទើប​មាន​វ័យ ៧ ​ឆ្នាំ​ជាប់​សែស្រឡាយ​រាជវង្ស​ខ្មែរ​មាន​ឈ្មោះ​ថា នរោត្តម ជេនណា​ ជាបុត្រាទី២​ អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី​ និង​ត្រូវជា​ចៅស្រី​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ចក្រពង្ស។

អ្នក​អង្គម្ចាស់​តូច នរោត្តម ជេនណា ដែល​មាន​ទេពកោសល្យ និង​ដុង​ពី​កំណើត​លើ​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ ដែល​ចេះនិយាយ​បាន​ដល់ទៅ​ប្រាំ​ភាសានោះ​ ​បាន​បញ្ចេញ​សូរសៀង​បទចម្រៀង​ថ្មី​ផ្ទាល់ខ្លួន​ដែល​មាន​ចំណងជើង «​ដួងចន្ទ​» ​ដែល​ជា​ការនិពន្ធ​បទភ្លេង​ដោយ​លោក ណាំ ប៉ុណ្ណារ័ត្ន និង​ទំនុកច្រៀង​ដោយ Mr. Kelly របស់​ផលិតកម្ម 7G Entertainment​អ្នក​អង្គម្ចាស់​តូច នរោត្តម ជេនណា ពេល​នៅឯ​ព្រះបរមរាជវាំង​។ រូបថត ហ្វេសប៊ុក

លោក សេង ដារា មាន​វ័យ ២៨ ​ឆ្នាំ​ម្ចាស់​ផលិតកម្ម 7G Entertainment ដែល​មាន​ការផ្តោត​សំខាន់​ទៅលើ​ការបណ្តុះបណ្តាល​ក្រុម​ពន្លក​សិល្បៈ​ជំនាន់​ជា​ក្រុម​តារាចម្រៀង ឬ​សម្តែង​វ័យក្មេង ក្រៅពី​ក្រុម​អ្នកសិល្បៈ​ជា​យុវវ័យ​ទើប​បាន​បង្កើត​បាន​ប្រមាណ​ជាង ៣ ខែ​ប៉ុណ្ណោះ​នោះ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ទេពកោសល្យ​របស់​យុវតី​ដែល​មាន​សម្រស់​ស្អាត រាង​ឃ្យូត ជេនណា ថា​៖ «​នាង​តូច នរោត្តម ជេនណា ទើប​ចម្រើន​វ័យ ៧ ​ឆ្នាំ​ដែល​មាន​ទេពកោសល្យ និង​ចំណូល​ចិត្ត​ខ្លាំង​លើ​សិល្បៈ​បែប​ចម្រុះ​តែម្តង​»​។

តែ​ភាគច្រើន​គាត់​ចូលចិត្ត​សិល្បៈ​បែប​សម័យ​ជាង ខណៈ​ពេល​បច្ចុប្បន្ន ជេនណា បាន​ចាប់​យក​ការហ្វឹកហាត់​ខាង​សិល្បៈ​សម័យ​។ នាង​តូច​អាច​មាន​សមត្ថភាព​ច្រៀង​ចម្រៀង​ខ្មែរ បែប​ជា​បទ​បុរាណ តែ​ប្រសិន​បើ​ជា​បទចម្រៀង​បរទេស​ជា​ភាសា​អង់គ្លេស​វិញ​គឺ​ច្រៀង​បទ​សម័យ​ និង​ចេះដើរម៉ូដ និង​រាំ​របាំ​ទៀតផង។ ចំណែកឯ​ខាង​ការហាត់​ក្បាច់​រាំ​វិញ​នោះ​គឺ​ថា​គាត់​ចូលចិត្ត​ត្រាប់​តាម​ក្រុម​រាំ K-POP របស់​កូរ៉េ​»​។

ក្រោយពី​បាន​ស្តាប់​នូវ​សូរសៀង​បកស្រាយ​បទចម្រៀង​ចុងក្រោយ​ដែល​ទើប​តែ​បាន​ចេញ​មាន​ចំណងជើង​ថា «​ដួងចន្ទ​» នេះ​ទៅ​គឺថា​ពិត​ជា​មិន​ធ្វើឲ្យ​អ្នក​គាំទ្រ​ខកបំណង​ឡើយ ខណៈ​អ្នក​អង្គម្ចាស់​តូច នរោត្តម ជេនណា បាន​ច្រៀង​យ៉ាង​ពីរោះ ជាពិសេស​ខណៈ​ការ​បង្ហោះ​វីដេអូ​បទចម្រៀង​ទៅក្នុង​បណ្តាញ​យូធូប​មិន​ទាន់​បាន​ ១ ​ថ្ងៃ​ផង ស្រាប់តែ​វីដេអូ​បកស្រាយ​បទចម្រៀង​របស់​អ្នកអង្គម្ចាស់​តូច នរោត្តម ជេនណា ក៏​ទទួល​បាន​នូវ​ការគាំទ្រ និង​ចែករំលែក​រាប់ម៉ឺន​នាក់​ឯណោះ​ក្នុង​បណ្តាញ​សង្គម​។

លោក សេង ដារា ក៏​បញ្ជាក់​ពី​បទចម្រៀង​ដែល​យុវតី​មាន​សែស្រឡាយ​ជាប់​រាជវង្ស នរោត្តម ជេនណា បាន​ចេញ​បទចម្រៀង​ ៣ ​បទ​ហើយ​ដែរ​ថា​៖ «​តាំង​បាន​មក​ចូលរួម​ជាមួយ​ផលិតកម្ម​យើង​មក​នោះ នរោត្តម ជេនណា បាន​ថត​បទចម្រៀង​ចំនួន​ ៣ ​បទ​ហើយ​រួមមាន​បទ «​កន្ទ្រឹម​ខែចេត្រ​» បទ «​ឲ្យ​ប៉ា​សុំទោស​» និង​បទ​ជា​ចុងក្រោយ​នេះ​គឺ​បទ «​ដួងចន្ទ​» ដែល​កំពុង​តែ​ស្រូប​បាន​ប្រជាប្រិយភាព​ពី​មហាជន​អ្នក​ស្តាប់ និង​ទស្សនា​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​យូធូប​យ៉ាង​ច្រើន​នេះឯង​»៕

LEAVE A REPLY

Please enter your comment!
Please enter your name here