ស្ទើរតែមិនជឿ ៖ អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយប្រាប់ពីជីវិតកាលពីនៅក្មេងពេលដឹងការពិតហួសចិត្តគឺ…(មានវីដេអូ)

0
877

ទស្សនិកជន ច្បាស់ជាបានស្គាល់ហើយ ជាមួយនិងតារាចំរៀងស្រី ដ៏ល្បីដែលបានចេញមុខក្នុងវិស័យសិល្បៈ តាំងតែពីនៅក្មេង រហូតមកដល់ពេលនេះ ហើយឈរជើងបានយ៉ាងរឹងមាំនោះគឺ អ្នកនាង ឱក សុគន្ធកញ្ញា ។ អ្នកនាង ឱក សុគន្ធកញ្ញា ឆ្លងកាត់ជីវិតតស៊ូក្នុងគ្រួសារសិល្បៈ ថែមទាំង មាន ​ទេពកោល​សល្យ ខ្ពស់ចេះសឹងតែគ្រប់ទាំងអស់ក្រៅពីច្រៀងពិរោះនោះ អ្នកនាង ខំតស៊ូទាំងតែពីតូចយ៉ាងលំបាកបំផុត ដោយអ្នកនាង ចូលប្រឡូកក្នុងវិស័យសិល្បៈចាប់ពីឆ្នាំ ១៩៩៩ និងបានផ្លាស់ប្តូរផលិតកម្មជាច្រើន រហូតបានចូលធ្វើជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស។

រហូតដល់ពេលនេះអ្នកនាងទទួលបានភាពជោគជ័យខ្លាំង ត្រង់នេះហើយធ្វើបាន អ្នកនាង ឱក សុគន្ធកញ្ញា ទទួលបានភាពល្បីល្បាញ់មានអ្នកគាំទ្រខ្លាំងៗទៅរហូតដល់ពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ លោកអ្នកដែលជាប្រិយមិត្តអ្នកលេងហ្វេសប៊ុកប្រាកដជ្រាបច្បាស់មកហើយ ថាកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩កន្លងទៅនេះជាថ្ងៃពិធីមង្គលការ របស់តារាចម្រៀងស្រីដ៏ល្បី អ្នកនាង ឱក សុគន្ធកញ្ញា លោក អ៊ឹង សុខលី ធ្វើឲ្យហ្វេនទូទាំងប្រទេស មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពពិធីមង្គលការ ដ៏អធិកអធម រហូតដល់មានជនល្បីៗចូលរួមក៏ដូចជាមានវត្តមានថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជាចូលរួមពិធីមង្គលការរបស់កំពូលតារាចម្រៀងស្រីលំដាប់ប្រទេស កម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានទស្សនិកជន ស្គាល់នាងក្នុងសិល្បៈចំរៀងដំបូង នៅផលិតកម្មរស្មីស្ទឹងសង្កែ ហើយជីវិតសិល្បៈរបស់នាង ក៏ចាប់ផ្តើមមានកេរ៍ឈ្មោះទៅមកទល់ពេលនេះ កញ្ញា ជាតារាចំរៀងកំពូលម្នាក់ ដែលមានទឹកដមសំលេងពិរោះ ក្បាច់រាំល្អនិងស្ទីលសំលៀកបំពាក់ទាន់សម័យ ដែលស្ថិតនៅក្នុងផលិតកម្ម រស្មីហង្សមាស។ក្នុងកម្ម​វិធីសិក្ខាសាលា SUPER WOMEN តារាចម្រៀងរូបនេះក៏បានធ្លាប់ធ្វើការចែករំលែកនូវបទពិសោធន៍នៅក្នុងជីវិតរហូតក្លាយជាតារាចម្រៀងល្បីឈ្មោះ។ រហូតដល់ចំនុចមួយ ឱក សុគន្ធកញ្ញា ក៏បានបង្ហើបថា កាលពីនៅកុមារភាពកញ្ញាមានចរិតដូចក្មេងប្រុស ច្រងេងច្រងាង មិនសុភាពរមទម្យដូចក្មេងស្រីដទៃ ជាហេតុធ្វើឲ្យឪពុកម្តាយរបស់កញ្ញាសម្រេចចិត្តឲ្យ ទៅរៀនរបាំបុរាណ នៅសាលាវិចិត្រសិល្បៈ ដែលរបាំនោះមានសភាពទន់ភ្លន់ជាទីបំផុត។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖ ៕ ដោយ៖សាការីហ្វេនអាយដល

LEAVE A REPLY

Please enter your comment!
Please enter your name here