ទីបំផុត ស្ថានទូតជប៉ុនបានជួប ជនជាតិជប៉ុន ដែលដេកនៅតាមចិញ្ចើមផ្លូវ ក្នុងស្ថានភាពគ្មានអាហារ ហើយ ថែមទាំងអរគុណដល់ខ្មែរយើងថា…

0
282

កាលពីម្សិលមិញនេះ បើយោងតាមហ្វេសប៊ុករបស់ “ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត” បានប្រាប់ឲ្យដឹងថា៖ “នៅព្រឹកថ្ងៃទី 22 ខែឧសភា ឆ្នាំ2019 នេះស្ថានទូតជប៉ុនបានជួបលោក Norihiro YAMAGUCHI នៅ នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តន៍នីតិវិធី ដើម្បីសាកសួរ និង រៀបចំឯកសារតាមនីតិវិធី ជូនគាត់ត្រលប់ទៅប្រទេសជប៉ុនវិញ។ លោក ថេតស៊ូអុ ថាណាបិ (Tetsuo TANABE) និង លោក យ៉ូស៊ីគិ យ៉ូកូយ៉ាម៉ាក (Yoshiki YOKOYAMA) ជាកុងស៊ុលជប៉ុន និងតំណាងអោយស្ថានទូតជប៉ុននៅ ប្រទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកវរសេនីយ៌ឯក ខឹម ចិត្រ្តា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោប៉ែត ដែលបានយកចិត្តទុក្ខដាក់ និង ជួយដល់ជនជាតិជប៉ុនដែលជួបទុក្ខលំបាក។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ ហ្វេសប៊ុកដដែលខាងលើកក៏បានប្រាប់ឲ្យដឹងថា៖ “បន្ទាប់ពីទទួលបានពត៌មានតាមបណ្តាញសង្គមFacebook ថាមានជនជាតិជប៉ុនម្នាក់សំរាកនៅតាមចិញ្ចើមផ្លូវនៅក្នុងភូមិសាស្រ្តច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងស្ថានភាពគ្មានអាហារនិងកន្លែងស្នាក់នៅ លោកខឹម ចិត្ត្រា នាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានចាត់កម្លាំងជំនាញអោយស្វែងរកគាត់រហូតមកដល់រសៀលថ្ងៃទី20ខែឧសភាឆ្នាំ2019នេះក៏ប្រទះឃើញគាត់។

បន្ទាប់ពីអញ្ជើញគាត់មកប៉ុស្តិ៍ផ្តល់អាហារទឹកសំលៀកបំពាក់និងធ្វើការសាកសួរគាត់ហើយទើបដឹងថា គាត់មានឈ្មោះ Norihiro YAMAGUCHI អាយុ47ឆ្នាំ ជនជាតិជប៉ុន គាត់ធ្វើដំណើរចេញចូលស្នាក់នៅនិងទេសចរណ៍នៅប្រទេសកម្ពុជារយៈពេល11ឆ្នាំជាងមកហើយទើបតែរយៈពេលជិត10ថ្ងៃមកនេះគាត់បានបាត់កាបូបដែលមានកាតធនាគារនិងឯកសារសំភារៈទាំងអស់នៅក្រុងប៉ោយប៉ែតទើបធ្វើអោយគាត់គ្មានប្រាក់សំរាប់ស្នាក់នៅនិងហូបចុកបន្តរទៀត។ នៅពេលនេះមន្រ្តីច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានកំពុងជួយសំរួលរៀបចំជូនគាត់ទៅស្ថានទូតជប៉ុននៅពេលឆាប់ៗនេះហើយ។សូមអរគុណ!!!”៕

LEAVE A REPLY

Please enter your comment!
Please enter your name here