ច្បាស់​ការហេីយ​! ទិដ្ឋភាព​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ របស់​កំពូល​តារា​ចម្រៀង​ ឱក​ សុគន្ធ​កញ្ញា​ និងស្វាមី​ លេីទឹកដី​បារាំង​ ពិតជាស្រស់ស្អាត​ និង​ផ្អែមល្ហែម​​ខ្លាំងណាស់…(មានរូប​ភាព​)

0
650

ដូចដែរ​ប្រិយមិត្ត​ និងមហាជន​ បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៦​ ​ខែឧសភា​ ឆ្នាំ​២០១៩ប៉ុន្មានថ្ងៃមុននេះ កំពូលតារាចម្រៀងស្រីជួរមុខ​ ក្នុងប្រទេស​កម្ពុជា​ អ្នក​នាង​ ឱក សុគន្ធកញ្ញា និង លោក អុឹង សុខលី ប្អូនប្រុសបង្កើតម្ចាស់ផលិតកម្មរស្មី ហង្សមាស បានរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ ក្រោមការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ និង​តារាល្បី​ៗ​យ៉ាង​អធិកអធម​។

ក្រោយពី​កម្មវិធី​មង្គលការ​ត្រូវ​បាន​បញ្ចប់​រួច​រាល់​យ៉ាង​រលូន​រួចមក​ អ្នកនាង​ ឱក​ សុគន្ធកញ្ញា​ ក៏បាន​បង្ហោះ​សាររៀបរាប់ពីអារម្មណ៏របស់ខ្លួន​ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ថា​៖​ «ទម្រាំអាចមានថ្ងៃនេះ ទម្រាំអាចតស៊ូបាន មកដល់ថ្ងៃនេះ ពួកយើងបានឆ្លងកាត់ នូវ រឿងរ៉ាវ បញ្ហា និងការប្រឈមមុខជាមួយគ្នាច្រើនរាប់មិនអស់។

ពេលខ្លះ ក៏មានអារម្មណ៍ថា ទម្រាំតែអាចឆ្លងហួសនូវអារម្មណ៍តានតឹង និងស្រពាប់ស្រពោនបាន ស្ទើរតែចង់ បោះបង់គ្រប់យ៉ាងចោលទៅហើយ តែចុងក្រោយ ពួកយើង ក៏នៅតែអាចបន្តមកជាមួយគ្នា រហូតមានថ្ងៃនេះ ក៏ព្រោះតែយើងមានចិត្តមួយ ជាមួយគ្នានោះគឺ ចិត្តដែលមិនព្រមបោះបង់ចោលគ្នា។

មិនថាស្ថិតក្នុងកាលៈទេសៈបែបណា មិនថាស្ថិតនៅក្នុងអារម្មណ៍បែបណា អ្វីដែលយើងអាចរក្សាបាននោះគឺ ចង់មានថ្ងៃមួយ គឺថ្ងៃនៃត្រើយសុភមង្គល ថ្ងៃដែលអាចកាន់ដៃគ្នា ដើរចូលរោងមង្គលជ័យ មានលោកមេបា សាច់ញាតិបងប្អូន មិត្តភក្តិ ជិតឆ្ងាយ មកចូលរួមដឹងឮ និងឱ្យពរជ័យ។

ចាប់តាំងពីថ្ងៃស្រឡាញ់គ្នាដំបូង មិនថាជួបរឿងអ្វីក៏ដោយ ក៏ត្រូវតែអត់ឱនឱ្យគ្នា ឱ្យបានច្រើន ស្ដាប់គ្នាឱ្យច្រើនជាងស្ដាប់អ្នកដទៃ និយាយគ្នាឱ្យមានហេតុ និងផល យល់ពីគ្នាឱ្យច្រើនជាងការ ដែលយល់តែចិត្តខ្លួនឯង កុំតឹងតែង កុំហួងហែងគ្នា ហួសហេតុពេក បើកចិត្តទទួលយក រាល់ចំណុចអវិជ្ជមានរវាងគ្នា ដើម្បីអាចផ្ដល់នូវមតិយោបល់ ហើយកែប្រែគ្នា ទៅវិញទៅមក

ព្រោះថា អ្នកណាៗ ក៏ធ្លាប់ខុស ព្រោះលើលោកនេះ គ្មានឡើយមនុស្សដែលល្អឥតខ្ចោះ សូម្បីតែយើងខ្លួនឯង គឺមានតែការព្យាយាមកែលំអគ្នា និងទទួលយករៀងៗខ្លួនទេ ទើបអាចដើរដល់ថ្ងៃនេះ អាចឆ្លងកាត់រឿងរ៉ាវគ្រប់យ៉ាងបានជាមួយគ្នា។ ហើយពីថ្ងៃនេះ តទៅថ្ងៃមុខ រហូតទៅ គឺត្រូវស្រឡាញ់គ្នា មើលថែគ្នា អត់ឱនឱ្យគ្នា ឱ្យដូចថ្ងៃដំបូង ដែលយើងចាប់ផ្ដើម គ្រួសារមួយនេះ គឺមានតែពាក្យថា ក្ដីសុខ និងសុភមង្គល យើងនឹងធ្វើជាគំរូល្អសម្រាប់កូនចៅ កូនក្មួយយើងទៅថ្ងៃមុខ។

កុំភ្លេចថា មានមនុស្សច្រើនណាស់ ចាំមើលយើង អ្នកខ្លះ គេមិនខ្វល់ទេថា យើងស្រឡាញ់គ្នាប៉ុនណា តែគេនឹងចាំតែមើលបំណាំ និងចាប់កំហុសរបស់យើងតែប៉ុណ្ណោះ តែទោះយ៉ាងនេះក្ដី អ្វីដែលយើងត្រូវមាន គឺរក្សាជំហឱ្យបានល្អ សម្រាប់គ្រួសារដ៏ឧត្តុង្គឧត្តមរបស់យើង។ ស្រឡាញ់គ្នាមិនប្រែ ពីថ្ងៃនេះ រហូតទៅ…សុខលី និងកញ្ញា / Sokly & Kanha»។

ជាមួយ​គ្នា​នេះដែរ​ គូស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយគូ​នេះ​ ក៏បានមានដំណេីរ​កម្សាន្ត​ទៅ​ក្រេបទឹកឃ្មុំ​នៅប៉ែក​អឺរ៉ុប​ផងដែរ​ ដោយ​អ្នក​ទាំងពីរ​រូប​ បានរៀបចំខ្លួនជាឈុតគូស្នេហ៏​ បែបកីឡា​ យ៉ាង​ស្រស់ស្អាត​ និង​ផ្អែម​ល្ហែម​ខ្លាំង​ណាស់​។​ ហេីយចំពោះ​ទីតាំង​ប៉ែក​អឺរ៉ុប​ដែល​អ្នក​ទាំងពីរ​បានទៅដំបូងនោះ​ គឺប្រទេស​បារាំង​ និងថែមទាំងបាន​ផ្តិតយក​ទេសភាព​ជូន​ដល់​មហាជន​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​​ថែមទៀតផង។

ក្នុង​នោះ​ដែរ​ នៅមុននេះ​បន្តិច​ អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ ក៏បាន​ពោលពាក្យ​ថា៖«ការ​មកដល់​ទីនេះ ​ជាលើកទីបី​របស់ខ្ញុំ​…! លើកទីមួយ​ជា​មួយ​អ្នក​ម្តាយ​ជាទី​គោរព លើកទីពីរជាមួយប្អូនស្រីជាទីស្រលាញ់លើកទីបីជាមួយស្វាមីបណ្ដូល​ចិត្ត ទាំង​បី​លើកគឺពោរពេញដោយភាពកកក្តៅ និងក្តីស្រលាញ់….»។

LEAVE A REPLY

Please enter your comment!
Please enter your name here