ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកថវិកា ក្រដាស់ប្រាក់៥០០រៀល រហូតដល់ចំនួន៨០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា (មានវីដេអូ)

0
196

នេះបើយោងតាមប្រភពគណនីហ៊្វេកបុករបស់លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានបង្ហោះសារយ៉ាងដូច្នេះថា៖”តើបងប្អូនដឹងថា កុមារកម្ពុជាត្រូវបានសង្គ្រោះដោយមន្ទីរពេទ្យគន្ធបុប្ផាក្នុង១ឆ្នាំប៉ុន្មាននាក់ទេ? ចម្លើយគឺ កុមារខ្មែរ ៩០ម៉ឺននាក់ត្រូវបានសង្គ្រោះជីវិតដោយមន្ទីរពេទ្យ

ទេវតាមួយនេះ។ ក្នុង១ឆ្នាំមន្ទីរពេទ្យត្រូវការថវិកា ៤២លានដុល្លារសម្រាប់ចំណាយ។ មន្ទីរពេទ្យនេះបានសង្គ្រោះកុមារខ្មែរអស់រយៈពេល ២៥ឆ្នាំហើយ។ សូមបងប្អូនខ្មែរទាំងអស់ជួយ share ចែករំលែកម្នាក់មួយដើម្បីទាក់ទាញសប្បុរសជនផ្សេងៗទៀតឲ្យចូលរួមឲ្យបាន

កាន់តែច្រើន។ សូមកោតសសើរអតីតពលករមើលរូប ប្អូនឡេងណាវ៉ាត់ត្រានៅពេលដែលខ្លួនមានឱកាសក្លាយជាអ្នកមានទ្រព្យធនបានចែករំលែកសង្គ្រោះកុមារកម្ពុជាតាមរយៈការបរិច្ចាគទឹកប្រាក់ ៨០លានរៀលជូន មូល

និធិគន្ធបុប្ផាកម្ពុជា។ តំណាងឲ្យកុមារខ្មែរទូទាំងប្រទេសសូមគោរពថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជាស្ថាបនិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា”៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here