ពិតជារំភើបខ្លាំងណាស់! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់នូវកាដូដ៏ធំមួយទៀតហើយជូនក្រុមគ្រួសារកុមារាដែលនិយាយលើសពី១០ភាសា ដោយផ្តល់…

0
399

សូមរំលឹកឡើងវិញបន្តិចផងដែរថា រឿងកុមារាដែលនិយាយបានច្រើនភាសា ដែលមានការផ្ទុះកក្រើកល្បីនេះ គឺតាមរយៈការបង្ហោះវីដេអូពី ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Venus Gwc កាលពីម្សិលមិញនេះ។ វីដេអូនេះ បានធ្វើឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គម រហូតដល់ថ្នាក់សារព័ត៌មាន China Press ក៏ធ្វើការចុះផ្សាយរឿងនេះផងដែរ។ ក្មេងនេះអាចនិយាយភាសាច្រើនបែបនេះបានគឺចេះពីភ្ញៀវទេសចរ តែម្តង ជាមួយការខិតខំប្រឹងប្រែងរៀនដោយខ្លួនឯងផងដែរ។

ព្រោះតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទេពកោសល្យរបស់កុមារាពីរនាក់បងប្អូន ដែលអាចនិយាយបានច្រើនភាសាក្នុងពេលលក់វត្ថុអនុស្សាវរីយ៍នោះ នៅថ្ងៃចន្ទ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួនដល់កុមារា ធុច សាលីក អាយុ ១៤ឆ្នាំ និងកុមារា ធុច ទិត្យា អាយុ ១១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពរស់នៅ និងបន្តការសិក្សារហូតដល់ចប់ចុងចប់ដើមក្លាយជាធនធានមនុស្សដ៏ពូកែរបស់សង្គមជាតិ។

ក្នុងនោះផងដែរ កុមារាទាំងពីរនាក់បងប្អូន បានសម្តែងក្តីរំភើបរីករាយឥតឧបមាដោយទទួលបានការលើកទឹកចិត្តយ៉ាងកក់ក្តៅ ពីលោកយាយ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយចៅៗសូមប្តេជ្ញាខិតខំសិក្សារៀនសូត្រឱ្យបានពូកែចាប់យកជំនាញច្បាស់លាស់ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នៅបានឧបត្ថម្ភថវិកាមួយចំនួន ដល់ឪពុកម្តាយរបស់កុមារាទាំងពីរនាក់ សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពរស់នៅ និងចិញ្ចឹមបីបាច់ដល់កូនៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here