នោះ…ស្រីស្អាតលក់ឡេតាម Online ត្រូវគណៈកម្មការប្រយុទ្ធប្រឆាំងឱសថស្ថានក្លែងក្លាយ កំពុងចុះត្រួតពិនិត្យទីតាំងលក់ឡេយីហោ Ah Gi Lederដែលកំពុងល្បីក្នុងហ្វេសប៊ុក…..(មានវីដេអូ)

0
688

ភ្នំពេញ​៖ នៅ​ម៉ោង​ប្រមាណ ៤:៣០​នាទី ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​ចំនុច ហាង​លក់​ឡេ​មួយ​កន្លែង​មានឈ្មោះ Ah Gi Leder ដែល​មាន​ទីតាំង ស្ថិត​នៅ​តាម​តាម​បណ្ដោយ​ផ្លូវ​២៦៥ ផ្ទះ​លេខ​៧ នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ឱសថស្ថាន​ក្លែងក្លាយ កំពុង​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​ឡេ​យីហោ Ah Gi Leder ដែលមានលក់គ្រឿងក្រអូបដុំ និងរាយនាំចូលពីប្រទេសថៃសុទ្ធ ១០០% ដែល​កំពុង​ល្បី​ក្នុង​ហ្វេ​ស​ប៊ុ​ក នៅ​ឡេ​ដែល​ទីតាំង​ខាងលើ​បាន​ដាក់​លក់ ថា​ត្រូវ​តាម​ច្បាប់ ឫ​អត់?

ហើយ​ក្នុង​សកម្មភាព​ចុះ​ឆែក​នេះ គឺ​បាន​រក​ឃើញ​ថា​មាន​ឡេ​ចំនួន ៥០០​កំប៉ុង​។ក្នុង​សមត្ថកិច្ច​បាន​បញ្ជាក់​ថា សម្រាប់​ឡេ​ទាំងនេះ គឺ​ដាក់​នៅ ក្នុង​កំប៉ុង ដោយ​មិន​មាន​សរសេរ​បញ្ជាក់​អំពី​វត្ថុ​ធាតុ​ផ្សំ​។ ក្នុង​នោះ​សមត្ថកិច្ច​បាន​យក​ឡេ​ចំនួន ៨​ប្រភេទ ទៅ​ធ្វើការ វិភាគ ដោយ​មាន​ទាំង​ឡេ​លាប​ពេល​ថ្ងៃ​, ឡេ​លាប​ពេល​យប់​, ឡេ​លាប​ការពារ​កម្ដៅថ្ងៃ និង​ឡេ​លាប​ពង្រីក​ដើមទ្រូង​។ សមត្ថកិច្ច នឹង​ផ្អាក​អាជីវកម្ម និង​កោះហៅ​គាត់​ទៅ​បំភ្លឺ​នៅ ក្រសួង​។

ហើយ​បើ​តាម​ការ​បញ្ជាក់​អំពី​ម្ចាស់​ហាង​ខាងលើ​ដែលមានឈ្មោះថា អាជី បាន​បញ្ជាក់ ថា ផលិតផល​របស់​គាត់​បាន​ធ្វើការ​ចុះបញ្ជី​រួចរាល់​ហើយ ប៉ុន្តែ​ឯកសារ​មិន​ទាន់​ធ្លាក់​មក​ដល់​នោះ​ទេ​។ សម្រេច​ព័ត៌មាន​បន្ថែម ខាងយើង​នឹង​ធ្វើការ​ផ្សាយ​បន្ត​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here