ទៅដើរលេងនៅថ្ងៃឈប់សម្រាក កុំភ្លេចចូលលេងកន្លែងមួយនេះណា មើលទៅទំនងសប្បាយដល់ហើយ ជាមួយបរិយាកាសធម្មជាតិ

0
562

កាលពីពេលថ្មីៗនេះ គេប្រទះឃើញ អាហារដ្ឋានមួយកន្លែង មើលទៅពិតជាទំនងសប្បាយខ្លាំងណាស់ ក្រោយពីហ្វេសផេកមួយឈ្មោះ “ស្មៅទន្លេ . River Grass” បានបង្ហោះរូបជាច្រើនសន្លឹកនៅទិដ្ឋភាពទីនោះ ព្រមទាំងបានស៊ែរផុសជាច្រើនរបស់ភ្ញៀវដែលបានទៅលេងនៅទីនោះផងដែរ។ អាហាដ្ឋានមួយនេះ មានឈ្មោះថា “ស្មៅទន្លេ” ហើយបងប្អូនអាចមកកម្សាន្ត និងលំហែកាយ នៅទីនេះបានជាមួយ បរិយាកាសធម្មជាតិ។

មួយវិញទៀត មានអ្នកខ្លះបានមក ថតរូបលេងកម្សាន្ត និង ថតរូប Pre Wedding ថែមទៀតផង ជាមួយទេសភាពធម្មជាតិគួរឲ្យគយគន់ និងខ្យល់អាកាសបរិសុទ្ធ។ កន្លែងក៏ដ៏សាមញ្ញមួយនេះ មានទទួលអាហារបីពេល និងអាហារសម្រន់ ការ៉េម ភេសជ្ជៈ គ្រឿងក្លែម ជាដើម ដោយចាប់បើកលក់ ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ យប់ មានទីតាំងស្ថិតនៅ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជិតស្ពានឬស្សីឆ្លងទៅកោះប៉ែន វត្តដីដុះ។ សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចសាកសួរតាមរយៈលេខទូរស័ព្ទនេះបាន 012213512 011922522៕

LEAVE A REPLY

Please enter your comment!
Please enter your name here