កន្លែង លោក យាយ ម៉ៅ បូកគោ ពេលនេះ គឺជាកន្លែងបណ្តំដោយក្មេង ស្ទាវបង្ហោះ ម៉ូតូ បង្ករភាពរញេរញៃ…(មានវីដេអូ)

0
5760

កំពត ៖ នៅក្នុងពេលថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូមួយឃ្លីបត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកដែលបង្ហាញពីសកម្មភាពរបស់យុវជនខ្មែរមួយក្រុមបាន នាំគ្នាប្រមូលផ្តំគ្នា នៅជិតកន្លែង លោក យាយម៉ៅ ហើយធ្វើការ បង្ហោះម៉ូតូ បង្ករភាពអ៊ូរអរ និង រញេរញៃយ៉ាងខ្លាំងនៅតំបន់ដែលជាកន្លែងគោរពបូជា។

យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ Mrr Reoun បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមថា ” ញុំមិនមែនជាRider ហើយខ្ញុំក៏មិនជាអ្នកចេះបង្ហោះម៉ូតូអីដែរ ប៉ុន្តែខ្ញុំគ្រាន់តែថតវិដីអូផុសជូនបងប្អូនមើលតែប៉ុណ្ណោះ សូមបងប្អូនជ្រាប់ហើយកុំយល់ច្រំ🙏🏻🙏🏻🙏🏻 បើខ្ញុំនិយាយខុសនៅប្រការណាមួយ ខ្ញុំសុំលើកម្រាមដៃដប់សុំទោសបងប្អូនទាំងអស់គ្នាផង🙏🏻🙏🏻🙏🏻

តែជាចុងក្រោយខ្ញុំសុំបញ្ជាក់ផងថា មិនមែនអ្នកដែលស្រលាញ់ការជិះម៉ូតូនិងលេងម៉ូតូសុទ្ទតែបែបនេះទេ ចឹងហើយបងប្អូនធ្វើការរិះគុណតាមបុគ្គល សូមកុំនិយាយទាំងពួកព្រោះប៉ះពាល់ពួកគាត់ដែលល្អៗមានច្រើនណាស់ សូមអគុណ ហើយសង្ឃឹមថាបងប្អូនងយល់😊😊🙏🏻”។

LEAVE A REPLY

Please enter your comment!
Please enter your name here