មើលសឹងមិនស្គាល់…តារាចម្រៀង កញ្ញា សុ​វត្ថិ​ឌី​ ​ធារី​កា កាន់តែ​ស្អាត​ ​​ ​កាន់តែ​មាន​ទីផ្សារ​ខ្ពស់…

0
2263

ប្រិយមិត្តទាំងអស់គ្នាច្បាស់ជាបានស្គាល់តារា ចម្រៀងសុវត្ថិឌី ធារីកា ហើយ ដោយកញ្ញាចាប់ផ្តើមល្បីឈ្មោះ ក្នុងអំឡុងពេលដែលប្រឡងក្នុងកម្មវិធី Cambodia Idol ដោយកាលណោះកញ្ញា គឺមានអ្នកគ្រាំទ្រកញ្ញា ច្រើនខ្លាំងណាស់ ព្រោះថាកញ្ញាមានសំលេងពិរោះខ្លាំងណាស់ ជាពិសេស គឺកញ្ញាច្រៀងបទពីដើម និងប្រពៃណី ពិតជាពិរោះខ្លាំងណាស់។

​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​សម្រស់​របស់​នាង​តូច​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​កាន់តែ​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត​ ​ជាពិសេស​ក្រោយពី​នាង​ដោះ​ដែកពត់​ធ្មេញ​ ​។​ ​មានការ​បន្ថែម​ថា​សម្រស់​កាន់តែ​ស្អាត​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​កាន់តែ​មានការ​ងារ​មមាញឹក​នៅក្នុង​សិល្បៈ​ ​អាច​និយាយ​ថា​កាន់តែ​ស្អាត​ទីផ្សារ​ការងារ​កាន់តែ​ខ្ពស់​ ​។​

​បើ​ទោះបីជា​មានការ​សង្ស័យ​ថា​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​មានការ​កែកុន​សម្រស់​ខ្លះ​ៗ​ក្តី​ តែ​ស្រី​តូច​រូប​នេះ​នៅតែ​​អះអាង​ថា​នាង​មិនបាន​កែ​កុន​សម្ផស្ស​អ្វីឡើយ​ក្រៅ​ពត់​តម្រង់​ធ្មេញ​​ ​និង ​ភាព​ស្រស់​ស្អាត​ដោយសារតែ​បច្ចេកទេស​ក្នុង​ការ​ផាត់មុខ​តែប៉ុណ្ណោះ​ ​។​ ​កាន់តែ​ស្រស់​ស្អាត​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​កាន់តែ​មានការ​លេង​ស្ទីល​តែងខ្លួន​ស្អាត ​និង​ ទាន់សម័យ​ជាង​មុន​ ​។​ ​មានការ​លើកឡើង​ថា​សម្រស់​របស់​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​ពេលនេះ​ ​និង ​ពីមុន​ខុសគ្នា​ដូច​មនុស្ស​ពីរ​នាក់​ផ្សេងគ្នា​តែម្តង​ ​។​ ​

​ទោះបី​មិត្តភក្តិ​ដែល​ចូល​ប្រឡូក​ដំណាល​ ​សុ​វត្ថី​ឌី​ ​ធារី​កា​ ​មានទ្រនំ​ជ្រក​ហើយ​ក្តី​ តែ​សម្រាប់​ស្រី​តូច​រូប​នេះ​ ​ហាក់​មិន​ខ្វល់ខ្វាយ​ពី​ការ​រក​ទ្រនំ​នោះ​ទេ​ ​។​ ​ដោយសារ​សព្វថ្ងៃ​នាង​មានការ​ងារ​រវល់​ខ្លាំង​នៅក្នុង​ការ​ច្រៀង​នៅ​តាម​បណ្តា​រកម្ម​វិធី​នានា​ទាំង​ក្នុង​ក្រុង​ និង​ តាម​បណ្តា​រ​ខេត្តផងដែរ​ ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here