អ្នកណាយល់អារម្មណ៍មួយនេះ! កូនក្រមុំដ៏អភ័ព្វរៀបការម្នាក់ឯង ក្រោយពេលដែលគូដណ្តឹងបានផ្តាំនាង មុនពេលស្លាប់ថា…

0
186

ឥណ្ឌូនេស៊ី៖ អាចចាត់ទុកបានថា ជារឿងដ៏គួរឲ្យរំជួលចិត្ត និងសោកស្តាយ ឈឺចាប់ សឹងរកអ្វីប្រៀបផ្ទឹមមិនពុំបាន ដែលកូនក្រមុំរូបស្រស់ជនជាតិឥណ្ឌូនេស៊ីម្នាក់ សម្រេចចិត្តរៀបការតែម្នាក់ឯង ក្រោយគូដណ្ដឹងដែលនឹងត្រូវក្លាយជាអនាគតស្វាមី បានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ សម្លាប់មនុស្សអស់ ១៨៩ ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីចុងខែមុន។ កូនក្រមុំដ៏អភ័ព្វខាងលើនេះ មាន

ឈ្មោះថា Intan Syari អាយុ ២៦ឆ្នាំ ចំណែកឯគូដណ្ដឹងនាងដែលបានស្លាប់បាត់បង់ជីវិតនោះ គឺលោក Rio Nanda Pratama មានអាយុ ២៦ឆ្នាំដូចគ្នា ហើយលោកគឺជាវេជ្ជបណ្ឌិតម្នាក់។

សូមរម្លឹកឡើងវិញផងដែរថា ជុំវិញនឹងករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ជើងហោះហើរ JT610 ដែលបានធ្លាក់កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ បន្ទាប់ពីបានចេញដំណើរបានប្រហែល ១៣នាទី ពីព្រលានយន្តហោះនៃទីក្រុងចាកាតា ឆ្ពោះទៅកាន់

ទីក្រុងផាំងកាលភីណាំង (Pangkal Pinang) ប្រទេសឥណ្ឌូនេស៊ីនោះ ក្នុងនោះលោក Rio ក៏ជាអ្នកដំណើរម្នាក់ផងដែរ (គាត់ទៅចូលរួមសិក្ខាសាលាមួយ) ក្នុងចំណោមអ្នកដំណើរ និងអាកាសយានិកទាំងអស់ សរុប១៨៩នាក់ គឺសុទ្ធតែត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

យ៉ាងណាមិញ តាមការឲ្យដឹងពីកូនក្រមុំកំសត់ នាង Intan បាននិយាយរៀបរាប់ថា នៅគ្រានោះមុនពេលដែលគូដណ្ដឹងនាង ពោលគឺលោក Rio ត្រូវហោះចាកចេញទៅនោះ រូបលោកបាននិយាយលេងសើចជាមួយនឹងនាងថា៖

«ប្រសិនណាបើបងមិនត្រលប់មកវិញនៅថ្ងៃទី១១ វិច្ឆិកា ទេ (ថ្ងៃរៀបការ) អូនត្រូវតែស្លៀករ៉ូបការដ៏ស្រស់ស្អាត ដែលបងបានជ្រើសរើសរួចស្រេចឲ្យអូននោះ ហើយអូនក៏ត្រូវតែ Make-up តុបតែងខ្លួនឲ្យស្អាត ហើយមួយវិញទៀតនោះ កុំភ្លេចទៅយកបាច់ផ្កាកុលាប.ស ពីអ្នកស្រី Sheila ដែលជាអ្នករៀបចំមង្គលការរបស់ពួកយើងផងណា៎។ អូនត្រូវតែថតរូបឲ្យបានស្អាតៗ ហើយក៏កុំភ្លេចផ្ញើឲ្យបងមើលផងណា៎» ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវរបស់ Intan និងលោក Rio ទទួលបានការចាប់អារម្មណ៍យ៉ាខ្លាំង ពីសំណាក់មហាជនជាច្រើន ឲ្យនឹកអាណិតដល់គូស្នេហ៍នេះជាខ្លាំង។ តែទោះយ៉ាងណា គ្រប់គ្នាក៏បានជូនពរដល់កូនក្រមុំកំសត់ នាង Intan ដោយសង្ឃឹមនិងជឿជាក់ថា នាងនឹងក្លាយជាមនុស្សស្រីម្នាក់ដ៏រឹងមាំ តស៊ូបន្តទៀតនៅក្នុងជីវិត ដូចទៅនឹងអ្វីដែលនាងបានលើកឡើងនោះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here