លោកតាវុិចទ័រ៖ រៀងរាល់ព្រឹកថ្ងៃសុក្រ គឺជាថ្ងៃដែលខ្ញុំរៀបចំតួសំដែង ​​សម្រាប់កម្មវិធីចុងសប្តាហ៏ ហើយក៏ជាថ្ងៃដែលខ្ញុំនឹក​​ កំពុងតែនឹក ស្រាប់តែលោកប្អូន​​ និមន្តមកលេងដល់​ការិយាល័យតែម្តង…

0
1137

នៅមុននេះបន្តិច នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ គឺជាប្រធានផ្នែកផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន ដែលបងប្អូនបានស្គាល់ច្បាស់ថាជាឪពុកបង្កើតរបស់តារាកំប្លែងស្រី នីឡា បានបង្ហោះសារដ៏រំភើបចិត្តជាខ្លាំង មួយថា៖

“រៀងរាល់ព្រឹកថ្ងៃសុក្រ គឺជាថ្ងៃដែលខ្ញុំរៀបចំតួសំដែង​​សំរាប់កម្មវិធីចុងសប្តាហ៏ ហើយក៏ជាថ្ងៃដែលខ្ញុំនឹក​​ កំពុងតែនឹក ស្រាប់តែលោកប្អូន​​ និមន្តមកលេងដល់​ការិយាល័យតែម្តង​​​​ ខ្ញុំរំភើបណាស់។​​​​ បងសូមប្រគេនពរ លោកប្អូន​​សូមមានសុខ ភាពល្អជារៀងដរាប។ ​(ម្យ៉ាងទៀតប្រសិនបើការថតរូបនេះមានការខុសឆ្គងដោយប្រការណាមួយ សូមបងប្អូនអធ្យាស្រ័យខ្ញុំផង​ ដោយសារខ្ញុំរំភើបពេក)។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ស្រីអ៊ីត, នាយ ចឺម, លោកតាវុិចទ័រ, នាយគ្រឺន និងតារាល្បីៗជាច្រើនរូបទៀត បានទៅចូលរួមក្នុងពិធីបំបួស នាយ តាក់ស៊ី ដែលបានរៀបចំធ្វើឡើងនៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ហើយមូលហេតុដែលធ្វើឲ្យនាយ ទៅបួសបែបនេះ គឺដោយសារតែ មាននិស្ស័យនឹងព្រះ ដោយគ្មានការបង្ខិតបង្ខំពីអ្នកណាគេម្នាក់ឡើយ ហើយនាយ ក៏គ្មានបញ្ហាអ្វីទាំងអស់ក្នុងរង្វង់ការងារ ក៏ដូចជានៅក្នុងគ្រួសារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here