ឯកឧត្តម គួច ចំរើន ក្រោយពីឡើងកាន់ដំណែង បាន១ថ្ងៃភ្លាម ស្រាប់តែជនជាតិចិន នៅព្រះសីហនុ នាំគ្នាមិនសុខចិត្ត ដោយសារ…!

0
10185

ភ្នំពេញ៖ លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នេះ ពិធីប្រកាសចូលកាន់តំណែងរបស់ លោក គួច ចំរើន ធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

នៅរដ្ឋបាលខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ចំណែក លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានផ្ទេរមកជាអភិបាលខេត្តកំពង់ចាម។ សូមបញ្ជាក់ថា ក្រោយរលំបាក់អគារកម្ពស់៧ជាន់មួយ ដែលសាងសង់គ្មានច្បាប់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស២៨នាក់ស្លាប់ និង២៦នាក់រងរបួសនោះ អភិបាលខេត្តនេះ បានចេញមុខសុំទោសសាធារណជន ព្រមទាំងបានលាលែងចេញពីតំណែង។

មុននេះបន្តិចយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ” Tep Monyrot ” បងៗ កឺកឺ ប្រយ័ត្នតិចណាប្តូរអភិបាលខេត្តព្រះសីហនុថ្មីហើយណា😁TUNTRA​ នឹង​ RANGROVER ចត់គ្មាន​សណ្ដាប់​ធ្នាប់​ត្រូវរដ្ឋបាលក្រុងព្រះសីហនុ ចុះស្ទូចនៅមុខសណ្ឋាគារ សុីហ៊ូរ ស្ថិតក្នុងសង្កាត់៣ ក្រុងនិងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩សូមបងប្អូនជនរួមជាតិកុំចតអនាធិបតេយ្យដែលនាំអោយកកស្ទះចរាចរណ៍៕​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ សូម​អរគុណ។

LEAVE A REPLY

Please enter your comment!
Please enter your name here