អុញនោះ! រឿងសង្ឃមួយអង្គដេកអោបស្រីច្បាស់ក្រឡែតតែថាកាត់ត មានអីលោក ផែង វណ្ណៈដាក់មួយសំនួរយ៉ាងខ្លី ថា…

0
5379

(ភ្នំពេញ)៖ មហាជនជាច្រើនជ្រាបច្បាស់រួចហើយថាកាលពីថ្មីៗនេះមាន ការបែកធ្លាយរូបពិសេសៗជាច្រើនរបស់ព្រះសង្ឃមួយអង្គយ៉ាងណាមិញក្រោយមានការសែ លតៗគ្នាជាច្រើនរួច ព្រឹកនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរ និងមន្ដ្រីសង្ឃបានបើកការប្រជុំ

បន្ទាន់មួយ តែយ៉ាងណា សាមីខ្លួនទាំង២ និង មន្រ្តីសង្ឃបានអះអាងថា ជារូបភាពកាត់តរបស់ជនខិលខូច មានបំណងបង្ខូចកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ។ ក្រោយពីមានរូបថតជាច្រើនសន្លឹករបស់ព្រះចៅអធិការវត្តពោធិ៍ ចិនតុង ដេកឱ បស្រីស្នេហ៍យ៉ាងមានសេចក្តីសុខ ត្រូវ

គេបង្ហោះលើបណ្តាញសង្គមហ្វេស ប៊ុក ធ្វើឲ្យមហាជនរិះគន់ជាខ្លាំងនោះព្រះវិស្ព្វានុញាណ ផល ស្នា មានសង្ឃដីកាថា ជុំវិញការលើកឡើងរបស់សាមីខ្លួនទាំងពីរខាងលើនេះ គឺបញ្ជាក់ថា រូបថតដែលបង្ហោះនៅលើហ្វេសប៊ុកមិនមែនជាការពិតទេ គឺមានជន ឬក្រុមណាមួយ មាន

ចេតនាបង្ហោះ ដើម្បីបំផ្លិចបំផ្លាញតម្លៃព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។ចំណែកលោក ប្រាក់ ពិន ប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌពោធិ៍សែ នជ័យ ក៏ជឿថា រូបថតដែលគេបង្ហោះនៅលើហ្វេសប៊ុកនេះ ជារូបភាពកាត់តដែរ។ក្នុងកិច្ចប្រជុំនោះ ព្រះធម្មបញ្ញាមុនី សែម សុភា ជា

អនុគណខណ្ឌពោធិ៍ សែនជ័យ មានសង្ឃដីកាថា ការបើកកិច្ចប្រជុំនេះ ធ្វើឡើង ក្រោយពីមានរូបភាពមិនប្រក្រតី របស់ ភិក្ខុ វ៉ាន វន្នី ព្រះចៅអធិការវត្ត ពោធិសត្ថារាម (ហៅពោធិ៍ចិនតុង) និងនារីម្នាក់ ត្រូវបានគេបង្ហោះនៅលើហ្វេសប៊ុក។ភិក្ខុ វាន វន្នី បានបដិសេធថា រូបភាពដែល

បានបង្ហោះតាមហ្វេសប៊ុកនេះ មិនមែនជារូបពិតទេ គឺត្រូវបានជនខិលខូចកាត់ត ដើម្បីបង្អួចកិត្តិយសរបស់ព្រះអង្គ និងតម្លៃព្រះពុទ្ធសាសនា។ចំណែក កញ្ញា លប ធីតា ជាម្ចាស់រូបដែលត្រូវបានគេបង្ហោះលើហ្វេសប៊ុក និងរងការចោទប្រកាន់ថា ជាស្រីស្នេហ៍របស់ ភិក្ខុ វ៉ាន វន្នី បាន

អះអាងថា នាងពុំមានទំនាក់ទំនង អ្វីជាមួយសង្ឃវ៉ាន វន្នី ទេ ហើយរូបថតទាំងនោះ គឺអ្នកដែលបង្ហោះនោះ មានចេតនាបរិហារកេរ្តិ៍បង្អួចកិត្តិយសនាង និងក្រុមគ្រួសារ។ យ៉ាងណាមិញថ្ងៃនេះផងដែបន្ទាប់ពីបែកធ្លាយរឿងអាស្រូវ និងរូបភាពជាច្រើនសន្លឹកដែលពិសេសៗស្រាប់តែ

នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រះចៅអធិការវត្តពោធិ៍ចិនតុង បានគេចព្រះកាយពីវត្តបាត់ហើយ។ការបាត់ព្រះកាយព្រះអង្គ បានកើតឡើងក្រោយពេលដែលអាជ្ញាធរ និងមន្ដ្រីជំនាញកាលពីព្រឹកម្សិលមិញ បានបើកការប្រជុំបន្ទាន់មួយ ក្រោយមានការបែក

ធ្លាយរូបភាពមិនប្រក្រតី នៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងព្រះចៅអធិការវត្តពោធិ៍ចិនតុង និងស្រីស្នេហ៍។កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព ព្រះធម្មបញ្ញាមុនី សែម សុភា ព្រះអនុគណស្តីទីខណ្ឌពោធិ៍សែនជ័យ ដោយបាននិមន្តនិងអញ្ជើញ មន្ត្រីសង្ឃ និងភាគីពាក់ព័ន្ធ នៅសាលាអនុគណខណ្ឌពោធិ៍សែនជ័យ។ក្នុងកិច្ចប្រជុំនោះ ព្រះធម្មបញ្ញាមុនី សែម សុភា មានសង្ឃដីកាថា ការបើកកិច្ចប្រជុំនេះ ដោយសារឃើញមានរូបភាពមិនប្រក្រតី ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក រឿងរូបថតរបស់ ភិក្ខុ វ៉ាន វន្លឺ ព្រះចៅអធិការវត្តពោធិសត្ថារាម (ហៅពោធិ៍ចិនតុង) និងនារីម្នាក់ ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

ដោយឡែកងាកទៅលោក ផែង វណ្ណៈ នៅមុននេះបន្តិចរូបលោកក៏បានបង្ហោះសារដ៏គួរអោយចាប់អារម្មណ៏មួយយ៉ាងដូច្នេះថា៖ «សូម្បីតែ​ព្រះសង្ឃ​ក៏ចេះភូតកុហកដែរ​ រូបថត​ពិតច្បាស់ក្រឡែត​បែជាព្រះសង្ឃអះអាងថាជារូបថតកាត់ត​ ។ បេីរូបថតនោះជារូបថតកាត់ត​ តេីរូបថតពិត​ ឬ​ រូបថតដេីមនៅឯណា​ ?​ ដូច្នេះ​មានតែជឿសិនទៅឆាប់ចប់​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here