ក្តៅៗ! លោក សយ សុភាព បញ្ចេញអារម្មណ៌ពិតបែបនេះ ក្រោយខ្មុងរិះគន់ចំៗទៅតំលៃផ្ទះសំនាក់នៅកំពុងសោម…!!(មានវីដីអូ)

0
318

ភ្នំពេញ ៖ តារាកំប្លែង ដែលកំពុងឈរឈ្មោះបោះសំឡេង ក្នុងសម័យអភិវឌ្ឍន៍ មកពីស្រុកគៀនស្វាយ ខេត្តកណ្ដាល អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលមហាជនបានស្គាល់ច្បាស់ ជាក្រុមកំប្លែងរបស់នាយ ពាក់ មី តែងតែធ្វើឲ្យមហាជនផ្ទុះសំណើច គ្រប់កម្មវិធី ដោយសារទេព្យកោសល្យ កំប្លុកកំប្លែង ជាពិសេស សម្តីចាក់ទឹកមិនលិច របស់នាង នៅពេលថ្មីៗនេះ បានបង្ហោះ នូវវីដេអូរៀបរាប់ពីការកើតទុក្ខមិនសុខចិត្ត ខណៈ អ្នកនាង មកលេងខេត្តព្រះសីហនុ ហើយមិនពេញចិត្តចំពោះតម្លៃសណ្ឋាគារ និងមិនចង់មកកាន់ខេត្តនេះទៀតឡើយ បើសិនពុំមាននរណាជួលមកកម្មវិធីនៅទីនេះ ។ ការបញ្ចេញកាយវិកានេះ បានធ្វើឲ្យលោក សយ សុភាព បង្ហាញអារម្មណ៍សោក

ស្ដាយ ចំពោះការនិយាយវាយប្រហាររិះគន់ ខេត្តព្រះសីហនុ នៅលើ បណ្ដាញសង្គមហ្វេសប៊ុក។ក្នុងវិដេអូបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាង ខ្ញុង កាលពីពេលថ្មីនេះ បានសង្កត់ធ្ងន់ផងដែរថា “សម្រាប់ខ្ញុំវិញ បើគ្មានគេជួលមកកម្មវិធីទេ ឈប់មកហើយ”។ឆ្លើយតបករណីនេះ លោក សយ សុភាព នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨

បានថ្លែងថា “ពិតជាមានការសោកស្ដាយ ដែលមិនគួរមានអ្នកសិល្បៈ កំប្លែងយើងកាលពីម្សិលមិញ បង្ហោះតាមហ្វេសប៊ុក វាយប្រហារទៅលើខេត្តព្រះសីហនុ។ ខ្ញុំធ្លាប់រិះគន់ ក៏ប៉ុន្ដែក្នុងចំណុចណាដែលវាអវិជ្ជមាន ក៏ប៉ុន្ដែចំណុចមួយដែលថាយើងរិះគន់ធ្លាក់ចូលទៅអន្ទាក់ ដែលគេកំពុងតែប្រឆាំងយើង វាជាការគួរឲ្យសោកស្ដាយ”។ជុំវិញបញ្ហា

ទាំងនេះ លោក សយ សុភាព ក៏បានសំណូមពរឲ្យ តារាកំប្លែង នាង ខ្ញុង ឲ្យមានការកែវតម្រូវឡើងវិញ ព្រោះ សម្ដីតារាកំប្លែងមានតម្លៃណាស់ ព្រោះពលរដ្ឋខ្មែរ ពួកគាត់ចូលចិត្តស្ដាប់និងទស្សនា។គួររំលឹកថា តារាកំប្លែងដែលមានប្រជាប្រិយភាព នាងខ្ញុង កំពុងតែកាកកប ជាមួយជំនាញ កំប្លុកកំប្លែងរបស់ខ្លួន និងបានបង្កើតមុខរបរជា

អ្នកកាត់សក់ ក្នុងពិធីមង្គលការ ព្រមទាំងមានផលិតកម្មក្នុងស្រុកជាច្រើនទាក់ទងថតជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយៗនេះ ដែលបានធ្វើឲ្យតារាកំប្លែងរូបនេះ ទទួលបានចំណូលមិនតិចនោះទេក្នុងមួយឆ្នាំៗ។នាង ខ្ញុង ដែលមានសម្តីញ៉ែតៗ និយាយនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនទៀតថា “លឺគេយាយ១ពាន់ដង មិនស្មើនឹងបាន

មកឃើញផ្ទាល់ភ្នែកម្ដងទេ មកខេត្តកំពង់សោម ធ្លាប់តែលឺគេនិយាយថា មិនហ៊ានមកលេងទៀតទេ គ្មានកន្លែងលេង គ្មានផ្ទះសំណាក់គេង ព្រោះចិនជួលយកអស់ហើយ។ វាមិនអត់ទេ វាមិនមាន តែវាមិនមានតម្លៃសម្រាប់ខ្មែរយើង ទទួលយកបានទេ ព្រោះវាថ្លៃសម្រាប់យើងអ្នកអត់”។នាង ខ្ញុង បន្ដថា សំណាងល្អណាស់ ដែល ខ្ញុង មានបងប្អូនធម៌នៅព្រះសីហនុ ពួកគាត់បានធ្វើរបស់ឲ្យក្រុមគ្រួសារ ខ្ញុង ញាំ និងរកកន្លែងឲ្យអង្គុយលេងបាន ដូច្នេះ

ប្រសិនបើ ខ្ញុង អត់មានវិញប្រហែលជា ខ្ញុង មិនដឹងទៅញាំនៅណាឡើយ ព្រោះរបស់ញាំនៅព្រះសីហនុ ថ្លៃៗណាស់ ពិសេស អាជីវិករខ្មែរនៅព្រះសីហនុ ពួកគាត់ចង់ឈប់លក់អស់ហើយ ព្រោះមិនដឹងលក់ឲ្យអ្នកណាញាំទៀតបើគ្មានអ្នកមកលេងផង។តារាកំប្លែងសម្ដីញ៉ែតៗ លើកឡើងទៀតថា ចំណែកជនជាតិចិនរស់នៅព្រះសីហនុវិញ ពួកគាត់

លក់ឲ្យតែជនជាតិចិនដូចគ្នា។ ចំពោះផ្ទះសំណាក់វិញ គឺគ្មានទាល់តែសោះ ដូច្នេះពលរដ្ឋខ្មែរណាមានលុយ មកលេងព្រះសីហនុបាន និងមានកន្លែងសម្រាកនៅសណ្ឋាគារមួយយប់១០០ដុល្លារជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here