អុញនោះ! កញ្ញា ធីសុវណ្ណថា ប្រមានមិនទាន់បានប៉ុន្មានម៉ោងផង បុរសដែលប្រមាថឈុតតំណាងជាតិខ្មែរ បង្ហោះសារសុំអភ័យទោស

0
11773

ភ្នំពេញ៖ បន្ទាប់ពីអ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា បានព្រមានប្តឹង ចំបុីខ្មៅ ក្នុងករណីប្រមាថ​ឈុត​ “ទេពីស្រីុសួគ៌​ឦសាន​បុរៈ” ហើយ ចំបុីខ្មៅ ក៏បានចេញមុខសុំទោសជាសាធារណៈ និងលុបវីដេអូប្រមាថនោះចេញ។ យ៉ាងណាមិញ ធី សុវណ្ណថា ក៏បានបង្ហោះសារ ព្រមានលោក​ វិន វាសនា Tavan Jalerm ឲ្យបញ្ឈប់សកម្មភាពប្រមាថនោះដូចគ្នា ដោយកញ្ញា ធី សុវណ្ណថា បានដាក់កំហិតដោយបញ្ឈប់ជាបន្ទាន់​ ត្រឹមថ្ងៃនេះ។

ក្រោយពី កញ្ញា ធី សុវណ្ណថា បានធ្វើការប្រមានបានរយៈពេលប៉ុន្មានម៉ោងក្រោយមក បុរសរូបនោះក៏បានបង្ហោះរូបភាពលើកម្រាមដៃដប់សំពះសុំទោសជាសាធារណៈ ព្រមទាំងបានសរសេរថា៖ “ខ្ញុំបាទ វិន វាសនា(Tavan Jalerm) សូមបញ្ឈប់រឿងគ្រប់យ៉ាងត្រឹមម៉ោងនេះ ដោយក្ដីស្រលាញ់ គោរព រាប់អាន ទៅកាន់​ កញ្ញា ធី សុវណ្ណថា អរគុណដែលកញ្ញាចូលរូមការពារ វប្បធម៍ខ្មែរ ដោយភាពថ្លៃថ្នូរ ។ហេីយសុំទោសទៅកាន់មន្ត្រីជំនាញ សុំទោសប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅស្រុក ទាំងអស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here