ទីបំផុតស្គាល់មុខមាត់យុវតី ដែលយកមេក្រូរថយន្តពន្លត់អគ្គិភ័យមកច្រៀងលេងយ៉ាងពិរោះ បើសមើលសម្រស់វិញ..(មានរូបភាព)

0
164

កាលពីពេលថ្មីៗនេះ វីដេអូដ៍គួរអោយភ្ញាក់ផ្អើរមួយ ដោយបង្ហាញ នូវសកម្មភាព ក្មេងស្រីម្នាក់ បានយកមេក្រូរបស់រថយន្តពន្លត់អគ្គីភ័យ មកបកស្រាយបទចម្រៀងបានយ៉ាងពិរោះ រហូតធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ នេះបើតាមគណនីឈ្មោះ Vannak Thunny បានបង្ហោះវីដេអូនេះ ហើយថែមទាំង

បានរៀបរាប់ថា៖ “សុំសរសេីរ​ សមត្ថភាពប្អូនស្រីច្រៀងតែមេក្រូរថយន្តពន្លត់អគ្គិភ័យសោះពីរោះដល់ថ្នាក់ហ្នឹង”។ ម្យ៉ាងវិញទៀតអ្វីដែលធ្វើឲ្យគេកោតសរសើរគ្រប់គ្នានោះគឺប្អូនស្រីរូបនេះគ្រាន់តែយកមេក្រូរថយន្តពន្លត់អគ្គីភ័យមកច្រៀងសោះក៏ពិរោះគួរឲ្យចង់ស្តាប់ដែរ។ ក្រោយ

ឃើញបែបនេះហើយម្ចាស់សាមីខ្លួនដែលច្រៀងនោះក៏ចូលមក comment ថា “លោកពូលេងក្មួយបាត់ហើយ” ភ្លាមនោះបងប្រុសដែលបង្ហោះនោះក៏ឆ្លើយតបវិញភ្លាមថា “មកពីក្មួយច្រៀងពិរោះ”។

ដោយឡែកម្ចាស់សម្លេងរូបនេះក៏បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់គាត់ផ្ទាល់ខ្លួនមួយដែលមានឈ្មោះ “Pich Minx” ដោយសរសេរថា “មិនមែនខ្ញុំចង់ល្បីទេតែវាគ្រាន់តែជាការលេងសើចរបស់ខ្ញុំជាមួយនឹងក្រុមការងារខ្ញុំតែប៉ុណ្ណោះ”។ ប្អូនមិនត្រឹមតែ

ច្រៀងពិរោះប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតគួរឲ្យគយគន់ទៀតផង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ ថាសម្លេង និងមុខមាត់ពិតរបស់គាត់យ៉ាងម៉េចនោះ សូមទស្សនាវីដេអូ និងរូបភាពរបស់ម្ចាស់សម្លេងនេះទាំងអស់គ្នា៕
ចង់ដឹងថាពិរោះយ៉ាងណាសូមទស្សនាវិដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here