ញាក់សាច់ឆាតមកសួរត្រង់ៗចឹងម៉ង អូន​ចង់​ថត Sport និង MV Karaoke អត់? ​បើ​សិន​អូន​ហ៊ាន​គេង​ជាមួយ​បង ចុងក្រោយអោយចឹងចុះ….

0
298

ដូចដែលប្រិយមិត្តបានដឹងហើយថា សម័យហ្វេបុកមានជនខិលខូចមួយចំនួនបានបង្កើតគណនីក្លែងក្លាយឫក៏ហែកគណនីដើម្បីដើរធ្វើបាបម្ចាស់ដើមដោយយករូបភាពរបស់គេទៅបង្កើតគណនីមួយទៀតហើយដើរឆាតសារផ្ដេសផ្ដាសធ្វើអោយគ្នាដែលជាម្ចាស់ដើមនៃរូបភាពមិនដឹងខ្យល់អីត្រូវគេជេរពេញហ្វេបុកនិងខ្មាស់គេថែមទៀតផង។

ដោយឡែកមានការផ្ទុះភ្ញាក់ផ្អើលមួយ ក្រោយពីគណនីមួយ ដែលឈ្មោះថា Oun Mey ត្រូវបានគេផ្ញើរសារមក ថា “អូន​ចង់​ថត Sport និង MV Karaoke អត់? ​បើ​សិន​អូន​ហ៊ាន​គេង​ជាមួយ​បង បង​យក​អូន​ថត​ឲ្យ​ល្បី។ ​បើ​សិន OK ឲ្យ​លេខ​មក បង Call ទៅ”។ ហើយក៏ត្រូបាននាងតបសារទៅវិញថា “ថត​ sport ​and Mv ហ្នឹង​អត់ខ្វះ​អ្នក​ហៅ​ខ្ញុំ​ទៅ​ថត​ទេ គេ​ហៅខ្ញុំ​ទៅ​ថត​ដោយ​អត់​អស់​ខ្លួន​ទៀត ខ្ញុំអត់​ចង់​ល្បី​ទេ ខ្ញុំ​ធ្វេី​តែ​ធម្មតាៗ​ក៏​មាន​មុខ​ដែល ហែង​ជួយ​ឲ្យ​ខ្លួន​ឯង​ល្បី​សិន​ទៅ ​អា​តារា​សណ្តែកដី ឬ​ទាល់​តែ​បាន​ដេក​ទេីប​បានល្បី​ឈ្មោះ​បាន​ធ្វេីតារា”។ ក្រោយមានរឿងបែបនេះកើតឡើង ម្ចាស់គណនី ខាងលើបានចេញមកនិយាយថា គណនីរបស់ខ្លួន ត្រូវបានគេ Hack ហើយម្ចាស់ខាងលើក៏សរសេរថា “ម្ចាស់​អាខោន​សូម​ជួយ​លុបវិញ​ផង​គេហែក​អាខោន​ខ្ញុំ​លេង​ទេ សុំ​ទោស​បាទ ​ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​មិន​ចង់​ឃើញ​ឲ្យ​គ្រប់​គ្នា​​ជេរ​ខ្ញុំ​ទេ គ្រាន់​តែ​មើល​ក៏​ដឹង​ដែរ​ថា​គេហែក​អាខោន​ខ្ញុំដែរ សូម​ជួយ​លុប​ផង​បាទ”៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

LEAVE A REPLY

Please enter your comment!
Please enter your name here